ប្រភព CENភ្នំពេញ: ក្មេងស្រីម្នាក់ លេបថ្នាំទឹកនោមផ្អែម ដើម្បីសម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ១៦E ក្បែរផ្សារទំនើបសូរិយា ប៉ែកខាងជើង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
នារីនេះ ឈ្មោះ ឡឹក រតនា អាយុ ១៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ-ឃុំថ្នល់កែវ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ស្ត្រីវ័យចំណាស់ម្នាក់ ដែលត្រូវជាយាយរបស់នារីនោះ បានប្រាប់ថា មុនពេលកើតហេតុ ចៅរបស់គាត់ បានទូរស័ព្ទទៅមិត្តភក្តិលុះដល់វេលាម៉ោង ៦ល្ងាច សុំទៅដើរលេង រហូតដល់ជាង ១០ យប់ ថ្ងៃទី២៥ ខែកញ្ញា ក៏ត្រឡប់មកវិញ ចូលដេកដូចធម្មតា។
លោកយាយបន្តថា លោកយាយ មិនដឹងថា នាងលេបថ្នាំតាំងពីពេលណាមកទេ គឺឃើញតែសំបកថ្នាំរាយប៉ាយលើតុ ហើយដេកផ្កាប់មុខ ដាស់មិនក្រោមបែកពពុះមាត់ កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២៦កញ្ញានេះ ក៏ដឹកទៅពេទ្យដើម្បីសង្គ្រោះបន្ទាន់ រួចពីសេចក្តីស្លាប់។
យ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងពីមូលហេតុ នៃការលេបថ្នាំ សម្លាប់ខ្លួននោះទេ៕