បន្ទាយមានជ័យ: ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ លេខ៤៩ខ ស្តីពីបទឃាតកម្មនោះ តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសតាមអំណាចសាលក្រម ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយផ្តន្ទាទោស ២នាក់ប្ដីប្រពន្ធដែលពាក់ព័ន្ធ សម្លាប់អ្នកគ្រូម្នាក់ញាត់ពាង ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ គឺសម្រេចឲ្យប្រពន្ធជាប់គុក១០ឆ្នាំ ប្ដី ១៣ឆ្នាំ និងសំណងជាប្រាក់១៥លានរៀល។
.jpg)
នៅក្នុងអង្គសវនាការ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយយោងភស្តុតាងជាក់លាក់ ជនជាប់ចោទឈ្មោះ យ៉ាវ ថាវី ភេទស្រី សិត សុខុម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិគុត្តសត ឃុំគុត្តសត បានសារភាពថា: ខ្លួននឹងអ្នកគ្រូបានជួបគ្នាឈ្លោះប្រកែកគ្នា ពីបញ្ហារឿងលុយជំពាក់ ក៏មានការប្រតាយប្រតប់គ្នា ហើយខ្លួនក៏បានទាញកាំបិតមកវ៉ៃអ្នកគ្រូពីក្រោយខ្នង អោយដួលផ្កាប់មុខពិតប្រាកដមែន បំណងគឺចង់អោយគាត់ស្លាប់បាត់បំណុលរឿងលុយកាក់។
.jpg)
ចំណែកឈ្មោះ សិត សុខុម ភេទប្រុស អាយុ៤២ឆ្នាំ បានសារភាពថា: ការស្លាប់របស់អ្នកគ្រូ ឈ្មោះ ឡោ មួយសាយ ហៅគ្រុយ ពិតជាខ្លួន បានប្រព្រឹត្ត ដោយបានយកត្បូងចប វ៉ៃអ្នកគ្រូ ពីមុខ ពីក្រោយ ឲ្យដួលសន្លប់ ហើយ លើកអ្នកគ្រូញាត់ចូលក្នុងពាងទឹក ដោយខ្លួនជាអ្នកកាន់ដើមទ្រូង ប្រពន្ធកាន់ជើង ក្នុងគោលបំណងបំបាត់ភស្តុតាង៕
- See more at: http://cen.com.kh/localnews/show_detail/22?token=NDE1MTgzMG#sthash.RSS1wSMV.dpuf