ចាប់ពីវេលាព្រឹកនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ សេវាអ៊ិនធើណិតផ្គត់ផ្គង់ដោយក្រុមហ៊ុន Smart Mobile និងក្រុមហ៊ុន Opennet មានគុណភាពអន់បំផុតសឹងគ្មានជាតិអ៊ិនធើណិតបន្តិចណាសោះសម្រាប់បម្រើការងារដល់អតិថិជន ។
អតិថិជនដែលប្រើប្រាស់សេវាអ៊ិនធើណិត និងបានបង់ប្រាក់ជាមុនឲ្យក្រុមហ៊ុន Smart Mobile និងក្រុមហ៊ុន Opennet បានសម្តែងនូវការក្តៅក្រហាយយ៉ាងខ្លាំងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ ពីព្រោះពួកគេត្រូវបានអាក់ខានការងារដោយសារតែគុណភាពសេវាអ៊ិនធើណិតរបស់ក្រុមហ៊ុនទាំងពីរនេះស្មើនឹងសូន្យ ។
សូមឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មេត្តាត្រួតពិនិត្យនិងមានវិធានការទៅលើក្រុមហ៊ុនអ៊ិនធើណិត Smart Mobile និងក្រុមហ៊ុន Opennet នេះផង កុំឲ្យយកលុយពីអតិថិជនលឿន តែបម្រើសេវាអ៊ិនធើណិតជូនអតិថិជនវិញមហាអន់បំផុតតទៅទៀត ។ ផ្ទុយទៅវិញ បើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចេះតែមិនគិតគូរអំពីបញ្ហានេះទេ គឺអតិថិជននឹងក្លាយជាជនរងគ្រោះក្នុងការប្រើប្រាស់សេវាអ៊ិនធើណិតរបស់ក្រុមហ៊ុន Smart Mobile និងក្រុមហ៊ុន Opennet ជាក់ជាមិនខានឡើយ ៕