តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម សាន់ដេ និងជាអ្នក ផលិតកម្មវិធីវ័យក្មេង របស់អគ្គនាយកដ្ឋាន ទូរទស្សន៍បាយ័ន លោក នីកូ មួយរយៈ ចុងក្រោយនេះ ហាក់មាន រឿងរ៉ាវជាច្រើន បានវាយសំពងមកលើ លោកព្រមៗគ្នា ស្របពេលយីអ៊ុន របស់លោក កំពុងតែឡើងស្រឺតៗ ប្រៀបបីដូចជា ទឹកឡើងក្នុងខែវស្សា ។
នីកូ ត្រូវបានវាយប្រហារ ដោយរូបភាពមួយសន្លឹក កាលពីពេលថ្មីនេះ ក៏ចោទលោកថា បង្ហោះរូបជាមួយ គូស្នេហ៍ភេទដូចគ្នា ខណៈដែលម្នាក់នោះ ជាអ្នកគាំទ្រ រូបលោកផ្ទាល់ ។ មិនបានប៉ុន្មានផង ស្រាប់តែត្រូវបាន អ្នកកាសែត វាយប្រហារថា ជាតារាលេងចរិត កាច់រាង ព្រមទាំងប្រើ សម្ដីមិនសមរម្យ ដាក់អ្នកកាសែត ព្រមទាំងលែងឲ្យ អ្នកកាសែតចូលថត និងយកព័ត៌មានទៀត នៅបាយ័ន ។ មិនទាន់អស់សេចក្ដីទេ ថ្មីនេះ លោក នីកូ ត្រូវបានបន្ត វាយសំពងទៀតថា បានដាក់ សម្ពាធលើ សារាយ សក្ខណា ដែលជាតារាសម្ដែងល្បី មិនឲ្យឡើង ក្នុងកម្មវិធី របស់លោក គង់ វិសាល ទៀតផង ។ នីកូ នៅពេលនេះ ប្រៀបដូចដើមឈើខ្ពស់ រមែងខ្យល់បក់ខ្លាំងជាងដើមឈើទាបៗ។ លោកនីកូ បើត្រឹមតែជា តារាចម្រៀងធម្មតាៗ ប្រហែលជាមិនអាច មានរឿងរ៉ាវ ច្រើនបែបនេះទេ។ តែលោកជាផលិតករ មួយរូប មានសមត្ថភាពល្អ ព្រោះចាប់ពីមាន វត្តមាននៅបាយ័ន កម្មវិធីលោក បានស្រូបយក អ្នកឧបត្ថមកម្ម វិធីធំៗជាច្រើន ដោយសារកម្មវិធី មានការសម្ដែងប្លែកៗ គួរឲ្យចាប់អារម្មណ៍។

ដើម្បីមើលពត៌មានដើម
សូមចុចត្រង់នេះ