ជាការពិតណាស់ការគាំទ្ររបស់ប្រិយមិត្តទៅលើក្រុម 4KhmeriphoneTeam គឺជាកម្លាំងចិត្តដ៏អស្ចារ្យដែលជំរុញឲ្យមានការខិតខំប្រឹងប្រែងបង្កើតនូវអ្វីដែលថ្មីនៅលើ iDevices ។
ក្តារចុចភាសាខ្មែរ ៥ ជួររបស់ក្រុម 4KhmerTeamiPhoneTeam
ជាក់ស្ដែងកាលពីពាក់កណ្ដាលយប់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៣ ក្រុម 4KhmeriPhoneTeam បានបញ្ចប់ការបង្កើតក្តារចុចភាសាខ្មែរ ៥ ជួរនៅលើឧបករណ៍ iPad ជាមួយការ Update ស្រះបន្ថែមទៀតដែលនឹងផ្តល់ភាពងាយស្រួលក្នុងការវាយអក្សរខ្មែរតាម តម្រូវការ។
បើតាមលោក 4ki ជាសមាជិកក្រុម 4KmeriPhoneTeam ប្រាប់ថា អ្វីដែលលោកធ្វើនេះជាការឆ្លើយតបតាមសំណូមពរដ៏ទទូចពីមិត្ត ប្រិយមិត្តមួយចំនួន ជាពិសេសនៅពេលលោកស្នើឲ្យមានការ Like ចំនួន ៥០០០ នៅលើទំព័រហ្វេសបុករបស់ក្រុមលោកដើម្បីគាំទ្រការបង្កើតក្តារចុច ភាសាខ្មែរ ៥ ជួរនេះ នៅលើឧបករណ៍ iPad។
សមាជិករូបនេះបន្ថែមថា នេះបញ្ជាក់ឲ្យឃើញពីការគាំទ្រក្រុម 4KhmeriPhoneTeam មានច្រើននិងដែលស្រលាញ់នូវស្នាដៃរបស់ក្រុមកូនខ្មែរ។
អ្វីដែលប្រិយមិត្តរង់ចាំបានមកដល់ហើយគឺក្ដារចុចខ្មែរលើ iPad ដែលមាន ៥ ជួរដេក។ ជាស្នាដៃរបស់ក្រុម 4KhmeriPhoneTeam បានបង្កើតឡើងជិតពាក់កណ្ដាលយប់ទី ២២ ខែ សីហា ឆ្នាំ ២០១៣ សម្រាប់ iPad កន្លងទៅនេះ។ ក្ដារចុចថ្មីធ្វើឲ្យមានភាពងាយស្រួលក្នុងការវាយអក្សរខ្មែរដែល ខ្វះស្រះតាំងពីមាន ៤ ជួរ ដោយមានការ update ស្រះមួយចំនួនចំពោះក្ដារចុចទាំងអស់។
សូមអរគុណដល់សមាជិកក្រុម 4KhmeriPhoneTeamដែលបានខំប្រឹងប្រែងជួយឲ្យចេញនៅពេលនេះដើម្បីឲ្យ ប្រិយមិត្តប្រើបានដោយឥតគិតថ្លៃ។
ដកស្រង់ពី : សប្បាយ