សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញនឹងផ្ដល់អាហារូបករណ៍៥០% ចំនួន២០០កន្លែងរយៈពេល៤ឆ្នាំ។ អាហារូបករណ៍នេះមានឈ្មោះថា អាហារូបករណ៍របស់ក្រុមហ៊ុនជប៉ុន ដែលផ្ដល់ដោយក្រុមហ៊ុនសេកូ (Seiko Instruments Inc.) របស់ប្រទេសជប៉ុនប្រចាំនៅភ្នំពេញ។
អាហារូបករណ៍រយៈពេល៤ឆ្នាំនេះ នឹងផ្ដល់លើផ្នែកបច្ចេកវិទ្យា និងវិស្វកម្ម។ សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាប័ត្រទុតិយភូមិ ឬទើបប្រឡងមធ្យមសិក្សាទុតិយភូមិ មានកាយសម្បទា និងសុខភាពមាំមួន មានឆន្ទៈក្នុងការសិក្សា ប្រវត្តិសិក្សាល្អ និងមានគោលដៅច្បាស់លាស់ទៅថ្ងៃអនាគត។
ដោយឡែក បេក្ខជនអាចរកពាក្យសុំអាហារូបករណ៍បាននៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ ឬ
Download ត្រង់នេះ។ បេក្ខជនដែលត្រូវជ្រើសរើសនឹងឆ្លងកាត់ការសម្ភាសន៍ពីតំណាងក្រុមហ៊ុន និងវិទ្យាស្ថានបច្ចេកទេសភ្នំពេញ។
ឈប់ទទួលពាក្យសុំអាហារូបករណ៍នៅថ្ងៃទី១៥ កញ្ញាខាងមុខនេះ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ អាគារលេខ៥៤១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរសព្ទលេខ ០២៣ ៩០០ ០៤៩/ ០១២ ៨៩១ ៦០៣៕

ដកស្រង់ពី : សប្បាយ