លទ្ធផលនៃការស្រាវជ្រាវ ពីសាលាWestminster នៃចក្រភពអង់គ្លេស បានបង្ហាញថា ការមើលភាពយន្តរន្ធត់ អាចជួយដុតបំផ្លាញថាមពលកាឡូរីស្មើនឹងការដើររយៈពេល៣០នាទី ។
បើភាពយន្ត កាន់តែព្រឺព្រួច ចំនួនកាឡូរីនឹងត្រូវដុតបំផ្លាញកាន់តែខ្ពស់។
អ្នកវិទ្យាសាស្ត្របានបន្តទៀតថា ការទស្សនាភាពយន្តរន្ធត់ គឺជាដំណោះស្រាយមួយ ដើម្បីដុតបំផ្លាញកាឡូរីដ៍មានប្រសិទ្ធភាព ព្រោះធ្វើឲ្យចង្វាក់បេះដូងរបស់យើងកើនខ្ពស់ ។
ឧទាហរណ៍ ភាពយន្តព្រឺរន្ធត់ឆ្នាំ១៩៨០ ដែលមានចំណងជើងថា " The Shining" លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា បានជួយដល់អ្នកទស្សនារំលោះថាមពលបានច្រើន ជាមធ្យមដល់ទៅ១៨៤កាឡូរីឯណោះ។
ចំពោះ អ្នកចង់សម្រកទម្ងន់ អាចសាកល្បងវិធីនេះបាន ព្រោះវាជារឿងដ៍រីករាយមួយ សម្រាប់ការសម្រកទម្ងន់ តាមវុធីជួបជុំ មិត្តភក្តិ គ្រួសារ នឹងមនុស្សដែលអ្នកស្រឡាញ់៕
ប្រភពពី khmerstation