
សកម្ម ជនសិទ្ធិមនុស្ស ដែលបានតាមឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ បានឲ្យដឹងថា សកម្មភាពកាប់ឈើលក់ កំពុងកើតឡើងយ៉ាងពេញទំហឹង ទាំងយប់ និងទាំងថ្ងៃ នៅតំបន់ព្រៃឡង់ ក្នុងទឹកដីខេត្តព្រះវិហារ។ ជំនួញកាប់ឈើលក់បានកើតឡើង ចាប់តាំងពីមុនការបោះឆ្នោត។
តាម អ្នកឃ្លាំមើល សកម្មភាពកាប់ឈើនៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ បានកើតឡើង ដោយប្រជាជនក្នុងមូលដ្ឋាននាំគ្នាចូលព្រៃ កាប់ឈើ ដឹកនាំតាមគោយន្ត លក់ឲ្យក្រុមហ៊ុន ដែលបានបោះទីតាំងនៅដីព្រៃសម្បទាន ក្នុងតំបន់នោះ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ