
គណបក្សប្រឆាំង នៅប្រទេសកម្ពុជានិយាយថាខ្លួនមានភស្ដុតាងបន្ថែមទៀត ដែលបញ្ជាក់អំពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតដែល ទើបតែកន្លងផុតទៅថ្មីៗ។
គណបក្សប្រឆាំង នៅតែតវ៉ាមិនសុខចិត្តនឹងលទ្ធផលនេះ ហើយបានចោទប្រកាន់គណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោតថាបានឃុតឃិតជាមួយគណបក្សរបស់ប្រជាជនកម្ពុជា។
អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រាប់កម្មវិធីភាសាអង់គ្លេសរបស់វិទ្យុអូស្រ្តាលីថា នេះគឺមិនមែនការចោទប្រកាន់ទេ ប៉ុន្តែវាគឺជាការពិត ដោយគណបក្សនេះមានថែមទាំងភស្ដុតាងជាក់ស្ដែង។
ស្របពេលគ្នាដែរនៅក្រុងមែលប៊ិន គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីប្រកាសថាខ្លួននឹងរៀបចំធ្វើ ការប្រមូលម្ដុំគ្នាមួយនៅថ្ងៃអាទិត្យទី២៥សីហានេះ ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោត។ លោកអ៊ុង សេដ្ឋា តំណាងមួយរូបរបស់គណបក្សសង្គ្រោះជាតិនៅក្រុងមែលប៊ិនមានប្រសាសន៍ នៅមុននេះបន្ដិចថា បាតុកម្មមានគោលបំណងដាក់ជួយសម្ពាធឲ្យរដ្ឋាភិបាលអូស្រ្តាលីធ្វើ អន្តរាគមន៍៕
___________________
ប្រភពពី
វិទ្យុអូស្ដ្រាលី