
រាជធានី ភ្នំពេញ ៖ ស្ត្រី៣នាក់ត្រូវបានចាប់ខ្លួន នឹង៥នាក់ទៀតគេចផុត នៅក្នុងប្រតិបត្តិបង្ក្រាបហាងកាហ្វេបំរើសេវាផ្លូវភេទមួយកន្លែងយ៉ាង ប្រផាប់ប្រភីង កាលពីវេលាម៉ោង១៩ និង៥នាទី យប់ថ្ងៃទី ២៣ ខែ សីហានេះ នៅចំណុចខាងមុខកំពង់ផែស្វយ័តក្រុងភ្នំពេញ តាមបណ្ដោយផ្លូវព្រះសីសុវត្ថិ ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៏ទោ ខៀវ សាន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ឃាង សុខ ។
ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ១. យ៉ាំង យូ ភេទស្រី អាយុ២៨ឆ្នាំ ជាថៅកែហាងកាហ្វេ ២. ស្រ៊ុន សុភាព អាយុ៥៧ឆ្នាំ អ្នកនៅជាមួយ និងស្ត្រីបំរើសេវ៉ាផ្លូវភេទម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
ជនសង្ស័យត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕

________________________
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី