
ខេ ត្ដបន្ទាយមានជ័យ ៖ បុគ្គលិករបស់អង្គការកម្ចីប្រាក់ប្រាសាក់ប្រចាំ ស្រុកម៉ាឡៃម្នាក់ត្រូវបានខ្សែភ្លើងឆក់ ស្លាប់មួយរំពេចនៅស្នាក់ការធ្វើការ របស់ខ្លួនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ នៅក្នុងទីរួម ស្រុកម៉ាឡៃ ខេត្ដបន្ទាយមាន
ជ័យ គ្រា ដែលជនរងគ្រោះយកបំពង់ដែកទៅឆ្កឹះ យកកៅអីប៉ះនឹងខ្សែភ្លើង ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិ ការនគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៃ វ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ជាបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្នាក់ នៅចំណុចកើតហេតុខាងលើនិងជាកូន មន្ដ្រីកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។
លោកអធិការបានឱ្យដឹងទៀតថា សាក្សីឃើញហេតុការណ៍បានប្រាប់ សមត្ថកិច្ចឱ្យដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានឡើងលើដំបូលជាន់លើនៃអគារធ្វើការរបស់ គ្រឹះស្ថាន ដើម្បីអង្គុយលេង ។ ស្រាប់តែឃើញ កៅអីជ័រទំនងត្រូវខ្យល់ប៉ើងធ្លាក់ទៅលើ ដំបូលសំយាប ។ នៅពេលនោះជនរង គ្រោះបានយកបំពង់ដែកប្រវែងជាង២ ម៉ែត្រទៅឆ្កឹះយកកៅអី ខណៈនោះបំពង់ ដែកទៅប៉ះនឹងបណ្ដាញខ្សែភ្លើងអត់ស្រោម ដែលគេតកាត់នៅលើដំបូលអគារនោះ បណ្ដាលឱ្យឆក់ជនរងគ្រោះដួលនៅនឹង កន្លែងកើតហេតុតែម្ដង ។
ភ្លាមនោះប្រជាពលរដ្ឋឃើញហេតុ ការណ៍បាននាំគ្នាឡើងលើដំបូលអគារ ដើម្បីជួយសង្គ្រោះ ប៉ុន្ដែឃើញជនរងគ្រោះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពីព្រោះ កម្លាំងភ្លើងមានរហូតដល់៣២០វ៉ាត់ ។
ប្រភពព័ត៌មានពីមិត្ដភក្ដិធ្វើការជាមួយជនរងគ្រោះបានប្រាប់ ឱ្យដឹងថា ជាទម្លាប់ក្រោយពីសម្រាកពីការងារជនរងគ្រោះតែងតែឡើងទៅអង្គុយ លេងនៅលើដំបូលអគារជាន់លើជាញឹកញាប់ហើយល្ងាចកើតហេតុជនរងគ្រោះ ឡើងទៅ អង្គុយលេងជាធម្មតាដូចសព្វមួយដងក៏ជួបនូវគ្រោះថ្នាក់ចៃដន្យ តែម្ដងទៅ ។
សាកសពជនរងគ្រោះបន្ទាប់ពីសមត្ថ កិច្ចត្រួតពិនិត្យរួចត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅ គេហដ្ឋានតាមប្រពៃណី ។
តាមសេចក្ដីរាយការណ៍ឱ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ អ្នកទទួលខុសត្រូវក្នុងស្ថាប័ន មីក្រូហិរញ្ញវត្ថុប្រាសាក់សាខាស្រុកម៉ាឡៃ មិនទាន់មានដំណោះស្រាយណាមួយចំពោះការស្លាប់ជនរងគ្រោះនេះទេ ខណៈគេដឹងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ(ឥណទាន)ប្រាសាក់សាខាស្រុកម៉ាឡៃនៅ ចំណុចដែលជនរងគ្រោះយកដែកបំពង់ ទីបទៅប៉ះខ្សែភ្លើងឆក់ស្លាប់ ព្រោះតែបណ្ដាញបញ្ចូលតង់ស្យុងខ្ពស់នេះមិនមានស្រោម ទើបបង្កឱ្យជនរងគ្រោះស្លាប់ បែបនេះ ៕
_____________________
ប្រភពពីនគរវត្ត