តារាម៉ូដែលស្រី ជនជាតិចិន Winnie បានថតបង្ហាញនូវឈុតក្នុង និងឈុតរ៉ូបដ៏ស្រស់ស្អាត និងសិចស៊ី សម្រាប់ចុងខែកក្កដា ឆ្នាំ២០១៣ នេះ។ នាង Winnie គឺជាតារាម៉ូដែលអាស៊ីវ័យក្មេង ដែលមានសម្រស់ស្រស់ស្អាត និងសិចស៊ី ថែមទាំងជាតួសម្តែង ហើយធ្លាប់មានឈ្មោះល្បីល្បាញ នៅតាមបណ្តាញអ៊ីនធឺណែត ក្នុងប្រទេសចិនទៀតផង។
តារាស្រីរូបនេះ កើតនៅថ្ងៃទី៩ ខែសីហា មានកំពស់ ១ម៉ែត្រ និង ៦៥សង់ទីម៉ែត្រ មានទំងន់ ៤៧គីឡូក្រាម។ ជាមួយគ្នានេះដែរ នៅក្នុងអាល់ប៊ុមរូបថត ដែលថតបង្ហាញឈុតក្នុង និងរ៉ូប របស់តារាស្រី Winnie នេះ គឺមានប្រិយមិត្តរបស់នាងជាច្រើន បានសរសើរពីសម្រស់ និងភាពសិចស៊ី ជាមួយនឹងការស្លៀករ៉ូប ដែលមើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន៕

ប្រភពពី happycambodia