នាង Yumi Kobayashi ដែលជាតារាម៉ូដែលសិចស៊ីមានសម្រស់ស្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងតារាម៉ូដែលជប៉ុន រូបនាងបានបង្ហាញរូបភាពសិចស៊ីឈុតប៊ីគីនី ដើម្បីរំឭកខួបដែលនាងបានបោះជំហ៊ានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់ពេល ១៤ឆ្នាំ មកហើយ ។
ពិសេសជាងនេះទៅទៀត នាង Yumi Kobayashi ជាតារាម៉ូដែលសិចស៊ី ព្រមទាំងជារាជិនីសម្រស់ពេញនិយមនៃស្ត្រីអាស៊ី ហើយនាងបានចូលប្រឡូកក្នុងវិស័យតារាម៉ូដែលក្នុងឆ្នាំ ២០០៦ នឹងចាប់ផ្តើមបង្ហាញភាពសិចស៊ីជាមួយឈុតប៊ីគីនី លើកដំបូង នៅលើគម្របទស្សនាវដ្តី Love Berry ក្នុងឆ្នាំដដែល ។
គួរ បញ្ជាក់ថា នាង Yumi Kobayashi កើតនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ១៩៨៨ ក្នុងទីក្រុង តូក្យូប្រទេសជប៉ុន ហើយមានកម្ពស់១,៦៧ ម៉ែត្រ ៕


ប្រភពពី
khmeronlinenews