ប្រិយមិត្តស្គាល់ផ្លែត្រសក់ស្រូវទេ? ប្រជាជនខ្មែរយើងគ្រប់រូបប្រាកដជាស្គាល់ច្បាស់នូវរូបរាងនិ ងរសជាតិដ៏ផ្អែមឈ្ងុយឆ្ងាញ់របស់ផ្លែត្រសក់ស្រូវ។ជាធម្មតា ត្រសក់ស្រូវមានរាងមូល វែង ជារុក្ខជាតិប្រភេទវល្លិ៍ ស្ថិតក្នុងអម្បូរផ្លែឪឡឹក ផ្លែឃ្លោក ផ្លែត្រសក់ ហើយសាច់របស់វាមានរសជាតិផ្អែមល្មម ព្រមទាំងមានគ្រាប់តូចៗច្រើនស្អេកស្កះ។នេះគឺជាលក្ខណះសំគាល់ របស់ត្រសក់ស្រូវទូទៅ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ គេហទំព័រស៊ីនហួររបស់ប្រទេសចិន បានស្រាវជ្រាវរកឃើញនូវដំណាំត្រសក់ស្រូវចម្លែកមួយប្រភេ ទ មានរូបរាងនិងពណ៌ដូចជាសុដន់មនុស្សស្រីពិតៗតែម្តង ដែលត្រូវបានគេដាំដុះនៅក្នុងតំបន់មួយនាប្រទេសវៀតណាម។
ក៏ប៉ុន្តែគេមិនបានបញ្ជាក់ថា ដំណាំដ៏ចម្លែកនេះ មានរូបរាងដូច្នេះដោយសារតែការប្រើប្រាស់វិធីសាស្រ្តពិសេស ណាមួយឬសារធាតុគីមីអ្វីនោះទេ ដោយគេគ្រាន់តែដកស្រង់នូវសំដីរបស់រដ្ធមន្ត្រីក្រសួងពាណិជ្ជកម្មវៀ តណាមថា បច្ចុប្បន្ន យើងសង្ឃឹមថា ត្រសក់ស្រូវចម្លែកនេះនឹងវាយលុកចូលក្នុងទីផ្សារប្រទេសចិ នក្នុងលក្ខខណ្ឌដ៏ប្រសើរមួយនាពេលអនាគតខាងមុខ។


ប្រភពពី happycambodia