ខេត្តកណ្តាល ៖ ជនជាតិបារាំងម្នាក់ ជាប់ចោទពីបទ រួមភេទ ជាមួយក្មេងប្រុស អាយុ១២ឆ្នាំ ត្រូវនគរបាល នាយកដ្ឋាន សហការជាមួយ នគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី១៥ មិថុនា ២០១៥ ស្ថិតនៅចំណុច ផ្ទះជួលមួយកន្លែង ក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Bernaed Louis Fancois ភេទប្រុស អាយុ៥០ឆ្នាំ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ Y-61590 ស្នាក់នៅ ផ្ទះជួលក្នុង ភូមិ-ឃុំ កើតហេតុខាងលើ ។
ការឃាត់ខ្លួន ជនជាតិបារាំង រូបនេះ ធ្វើឡើង តាមពាក្យបណ្តឹង របស់ម្តាយកុមារា រងគ្រោះ ឈ្មោះឡេង សុខនី អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិកោះខែល ឃុំកោះខែល ឃុំកោះខែល ស្រុកស្អាង និងយោងតាម ដីកាបង្គាប់ ឱ្យចូលខ្លួន របស់លោកលឹម សុគន្ថា ព្រះរាជអាជ្ញា សាលាដំបូង ខេត្តកណ្តាល ។
ប្រភពពី មន្ត្រីនគរបាល ឱ្យដឹងថា ម្តាយកុមារា រងគ្រោះ បានប្តឹង ជនជាតិបារាំង រូបនោះថា បានសេពសន្ថវៈ ជាមួយកូនប្រុស របស់គាត់ ដែលមាន អាយុ១២ឆ្នាំ ជាច្រើន លើក រហូតដល់កូនគាត់ មានជំងឺ ៕