ភ្នំពេញ : ជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌខ័ណ្ឌច្បារអំពៅសហការជាមួយនគរបាលប៉ុស្តិ៍និរោធ ឃាត់ខ្លួនទៅតាមបណ្តឹងរបស់ម្តាយកុមារារងគ្រោះកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅលើផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន។
កុមារារងគ្រោះមានឈ្មោះលីប៊ីហ្វ ដាវីន អាយុ៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សាមានទីលំនៅផ្ទះលេខ៧៣ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ ។ ជងសង្ស័យមានឈ្មោះUdo theodor symon ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅក្នុងបុរីឧទ្យានតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ លោកម៉ៅ សឿត អធិការរងនគរបាលខ័ណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹង និងមានការសម្រនសម្រួលពីលោកតុប ឈុនឡុង ព្រះរាជអាជ្ញារងអឦសាលាដំបូងរាជធានីភ្នំពេញសមត្ថកិច្ចបានស្រាវជ្រាវចាប់ជនជាតិអាល្លឺម៉ង់ នៅគ្រាដែលជនសង្ស័យកំពុងធ្វើដំណើរលើផ្លូវបេតុង ។ កន្លងមកម្តាយក្មេងប្រុសរងគ្រោះបំរើការងារផ្ទះអោយជនសង្ស័យដោយយកក្មេងប្រុសរងគ្រោះទៅជាមួយ ។
ឆ្លៀតពេលស្ត្រីជាម្តាយរវល់ទៅផ្សាទិញម្ហូប ជនសង្ស័យបានលួងលោមក្មេងប្រុសរងគ្រោះអោយចូលក្នុងបន្ទប់ដេក ដោយប្រើល្បិចអោយ លេងហ្គែម ។ គ្រានោះជនសង្ស័យបានធ្វើសកម្មភាពបៀមប្រដាប់ភេទក្រោយមករឿងនេះត្រូវបានកុមារានិយាយប្រាប់ម្តាយ ហើយត្រូវស្ត្រីជាម្តាយនាំមកដាក់ពាក្យបណ្តឹងទើបឈានដល់ការចាប់ខ្លួនតែម្តង ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕
