ប្រទេសជប៉ុន ៖
តាមប្រភពព័ត៌មានកម្សាន្ត របស់បរទេស បានប្រាប់ឲ្យដឹងថា នាង Shizuka Nakamura ជាតារាសម្តែងវ័យក្មេង ដែលមានសម្រស់ ស្រស់ស្អាត និងមានប្រជាប្រិយភាពបំផុត លើគម្របទស្សនាវដ្តី ហើយរូបភាពសិចស៊ី របស់នាង
Shizuka Nakamura នៅលើគម្រប ទស្សនាវដ្តី ដ៏ល្បីរបស់ជប៉ុន គ្រប់លេខ ទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន ទូទាំងប្រទេសជប៉ុន និងប្រទេសនានា ដូចជា កម្ពុជា ចិន កូរ៉េ និងវៀតណាម ជាដើម។
នាង Shizuka Nakamura បានបង្កើតស្នាដៃដំបូង នៅក្នុងឆ្នាំ២០០២ ក្នុងខ្សែភាពយន្ដមួយចំនួនបែបរឿងមនោសញ្ចេតនា និងទូរទស្សន៍នានា ក្នុងប្រទេស។ បន្ទាប់មកនាង Shizuka Nakamura ត្រូវបានម្ចាស់ទស្សនាវដ្តីជប៉ុន ជាច្រើនអញ្ជើញឲ្យ ថតសិចស៊ី ដាក់គម្របទស្សនាវដ្តី ដូចជា ទស្សនាវដ្តី Weekly Playboy, Young Magazine, Young Champion, Young Jump, Sabra, Friday និង ទស្សនាវដ្តី Bomb។ ចាប់តាំងពីពេលនោះមក នាង Shizuka Nakamura បានក្លាយជាតារាសម្តែង និងតារាម៉ូដែល ពេញនិយមជាងគេ នៅលើគម្របទស្សនាវដ្តី ទូទាំងប្រទេសជប៉ុន៕