ប្រទេសចិន ៖
តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានឲ្យដឹងថា នាង Lin Chi-ling ជាកំពូលតារាម៉ូដែលម្នាក់ ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញបំផុត ក្នុងប្រទេសចិន បានដើរបង្ហាញម៉ូដ ជាមួយសម្លៀកបំពាក់ ធ្វើអំពីមាស ឬហៅថា "បណ្តា
សានៃមាស" (Curse of the Golden) នៅលើឆាកមួយ ត្រូវបានប្រារព្ធធ្វើ នៅក្នុងទីក្រុងប៉េកាំង ដោយនាងបានលេចកេរ្តិ៍ខ្មាស់ ដោយមិនដឹងខ្លួនផងដែរ។
នៅពេលដែលនាង គ្រងសម្លៀកបំពាក់ "បណ្តាសានៃមាស" នេះបានទាក់ទាញ ការយកចិត្តទុកដាក់ទស្សនា ពីទស្សនិកជនជាច្រើននាក់ ហើយអ្វីដែលធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍យ៉ាងខ្លាំង គឺនាងបានលួចបញ្ចេញកេរ្តិ៍ម្តាយ ដោយមិនដឹងខ្លួន ដាក់មុខទស្សនិកជន និងអ្នកសារព័ត៌មានទៀតផង។ គេនៅចាំបានថា កាលពីឆ្នាំ ២០០០ នាងបានឈ្នះរង្វាន់ " ម៉ូដែលជនជាតិចិន ដ៏ល្បីល្បាញបំផុត ដែលជាតារាម៉ូដែល ល្បីល្បាញក្នុងប្រទេសចិន ហើយត្រូវបានគេទាក់ទង ឲ្យសម្ដែងខ្សែភាពយន្តជាច្រើន៕