ដោយយោងទៅតាមអ្នកឃ្លាំមើលគុណភាពបច្ចេកវិទ្យាជាន់ខ្ពស់របស់ ប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុនកុំព្យូទ័រ ដ៏ធំបំផុតរបស់ចិន Lenovo នឹងប្រមូលថ្មកុំព្យូទ័រយួរដៃ ThinkPad ដែលមានបញ្ហាជាច្រើនគ្រឿងត្រឡប់មកវិញនៅក្នុងប្រទេសចិន ។
ការប្រមូលត្រឡប់មកវិញនេះមាន ថ្មលីយ៉ូមអ៊ីយ៉ុងចំនួន១១៧.៧៣២ដុំ ដែលស្ថិតក្នុងស៊េរីEdge11 ស៊េរី Edg e13 ស៊េរី T410 ស៊េរី X100e ស៊េរី X201 និងស៊េរីX201s ដែលត្រូវបានផលិតចន្លោះខែតុលា ឆ្នាំ២០១០ និងខែមេសា ឆ្នាំ២០១១ ។
ថ្មនៅក្នុងកុំព្យូទ័រយួរដៃទាំងអស់នោះអាចមានកំហុសឆ្គងដោយធ្វើមានកំដៅឡើងខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់ អ្នកប្រើប្រាស់ ។ ក្រុមហ៊ុននឹងដាក់ជំនួសថ្មថ្មីមកវិញ ដោយមិនគិតថ្លៃសំរាប់អ្នកប្រើប្រាស់ ណាដែលទទួលរងផលប៉ះពាល់ដោយ សារតែថ្មទាំងអស់នេះ ។
ក្រុមហ៊ុននេះក៏ជាអ្នកបង្កើតកុំព្យូទ័រ ផ្ទាល់ខ្លួនទូរស័ព្ទដៃ ទូរទស្សន៍ ម៉ាស៊ីន Server និង tablet ផងដែរ។ ក្រុមហ៊ុននេះបានទិញផ្នែកមួយនៃ កុំព្យូទ័រផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន IBM កាលពីឆ្នាំ២០០៥កន្លងមកនេះ ៕
