ព្រះវិហារ ៖ រឿងអាស្រូវនៅមីក្រូហិរញ្ញវត្ថុប្រាសាក់ខេត្ដព្រះវិហារ មាន២ករណីគឺករណី ទី១កើតទ្បើងនៅស្រុកគូលែន ។ តាម ប្រភពព័ត៌មានពីនគរបាលជំនាញបាន ឱ្យដឹងថា បុគ្គលិកប្រាសាក់ប្រចាំស្រុក គូលែនបានលួចយកលុយបញ្ញើរបស់ អតិថិជនចំនួន៦៥លានរៀល កាលពី ដើម ខែមីនា ឆ្នាំ២០១៤នេះ ។
ប្រធាន សាខាប្រាសាក់ថ្មីប្រចាំស្រុកគូលែនដែលមានទីតាំងស្ថិតនៅភូមិ គូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន បានឱ្យអ្នកសារព័ត៌មានដឹងថា ពិតជា មានករណីនេះកើតទ្បើងប្រាកដមែន ដោយលោកបានដឹងខ្លះថា ឈ្មោះ គឹម សាន្ដ ប្រធានសាខាប្រាសាក់គូលែន ជា ជនជាប់សង្ស័យបានរត់គេចខ្លួនរយៈពេលជាង២សបា្ដហ៍មកហើយ ។ ឈ្មោះ គឹម សាន្ដមានលំនៅឋានបច្ចុប្បន្នស្ថិត នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំមកធ្វើ ការនៅស្រុកគូលែន ខេត្ដព្រះវិហារ ។
ជនសង្ស័យឈ្មោះ គឹម សាន្ដ បានលួចចាក់សោទូយកលុយបញ្ញើរបស់ អតិថិជនចំនួន៦៥លានរៀលបានសម្រេច ពេលអ្នកកាន់សោទូម្នាក់ទៀតមិនបានមកធ្វើការ ។ បន្ទាប់ពីប្រមូលលុយក្នុងទូ រួចជនសង្ស័យបានប្រើល្បិចឱ្យលុយសន្ដិសុខទៅទិញទំនិញនៅខាងក្រៅ ហើយ ពេលនោះឈ្មោះគឹម សាន្ដ បានឆ្លៀត ឱកាសរត់គេចខ្លួនចេញតែម្ដង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់តាមពាក្យបណ្ដឹងរបស់អង្គភាព ប្រាសាក់ប្រចាំខេត្ដព្រះវិហារ ។ រីឯករណីទី២ជាករណីកើតទ្បើងថ្មីៗគឺជនសង្ស័យជាប់ចោទពីបទក្បត់ ទំនុកចិត្ដដែលត្រូវបានអង្គភាពប្រាសាក់ប្រចាំ ខេត្ដព្រះវិហារដាក់ពាក្យបណ្ដឹងមក សមត្ថកិច្ចនគរបាលខេត្ដប្ដឹងពីជន សង្ស័យថាបានក្លែងលិខិតលួចលុយបញ្ញើអតិថិជនអស់ចំនួន៣លាន៩សែន រៀល និង១៥០ដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីទទួលពាក្យបណ្ដឹងរួចមកភ្លាមៗនោះលោកបានសុំដីកាពី តុលាការខេត្ដ ដឹកនាំកម្លាំងចុះទៅដល់ទីតាំងសាខា ប្រាសាក់ប្រចាំស្រុករវៀងកាលពីថ្ងៃ ទី២៥មីនាហើយឃាត់ខ្លួនជនសង្ស័យ ភ្លាមៗពេលជនសង្ស័យមិនបានដឹងខ្លួន ។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ តុលាការខេត្ដនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ។
ជនសង្ស័យឈ្មោះ អ៊ាន រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ ខេត្ដកំពង់ធំ ជាប់ចោទពីបទរំលោភលើ ទំនុកចិត្ដមានស្ថានទម្ងន់ទោសតាម ក្រមព្រហ្មទណ្ឌមាត្រា៣៩១ ត្រូវផ្ដន្ទា ទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំនិងត្រូវពិន័យជាប្រាក់ចាប់ពី ១លានដល់៦ លានរៀល ។ បន្ទាប់ពីលោកចៅក្រម ស៊ើបសួរជនជាប់ចោទខាងលើរួចមក នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ លោកចៅក្រមបានសម្រេច ចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោះ អ៊ាន រិទ្ធី ដាក់ពន្ធនាគារខេត្ដបណ្ដោះ អាសន្ន ៕

