កំពូល Smartphone របស់ Samsung Galaxy S5 ចេញឆ្នាំនេះពិតជានាំនូវបទពិសោធន៍ថ្មីផ្ដល់ជូនអតិថិជនរបស់ខ្លួនយ៉ាងច្រើនមិនថាបច្ចេកវិទ្យា មុខងារ ហើយថែមទាំងប្រើមិនចូលទឹកទៀត។ ជម្រៅដែល GS5 អាចទ្រាំទ្របានគឺ ១ម៉ែត្រ និងរយៈពេលធន់ ៣០នាទី។
ខាងក្រោមនេះគឺជាវីដេអូធ្វើតេស្តយក Galaxy S5 ទៅត្រាំក្នុងទឹកជម្រៅ ១ម៉ែត្រ ហើយនៅតែអាចទទួលការហៅទូរសព្ទចូលបានទៀត។ ក្រោយពីស្រង់ឡើងមក ឃើញថា Smartphone នេះនៅតែអាចបើកប្រើជាធម្មតា៕