យើងបានដឹងហើយថា បណ្ដាញសង្គម Facebook គឺមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត ទាំងប្រចាំថ្ងៃ ប្រចាំខែ ប៉ុន្តែចំនួនអ្នកប្រើប្រចាំខែនៅមិនទាន់កើនឡើងដល់ ពាន់លាននាក់នោះទេ។
ដោយឡែកនៅពេលនេះ ចំនួនអ្នកប្រើប្រាស់ Facebook ប្រចាំខែបានកើនឡើងដល់ ១ពាន់លាននាក់ ជាប្រចាំ តាមរយៈទូរស័ព្ទដៃ។
លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បានថ្លែងដឹងនៅក្នុងកិច្ចពិភាក្សាជាមួយនឹងវិនិយោគទុនថា ចំនួនអ្នកប្រើប្រាស់ តាមរយៈទូរស័ព្ទដៃ បានកើនឡើងដល់ ១ពាន់លាននាក់ ក្នុងមួយខែ ដែលទិន្នន័យនេះ បានកើនឡើងពី ៩៤៥លាននាក់ កាលពីត្រីមាសទី៤ ឆ្នាំ ២០១៣។
គួរបញ្ជាក់ផងដែរថា យោងតាមតួលេខដែលលោក Mark Zuckerberg បានផ្ដល់ឲ្យ មានន័យថា អ្នកប្រើប្រាស់ Facebook ស្ទើតែទាំងអស់ បានអនឡាញតាមរយៈទូរស័ព្ទដៃ ព្រោះថាចំនួនអ្នកប្រើប្រាស់ Facebook សរុបមាន ១,២៣ពាន់លាននាក់៕