កាលពីថ្ងៃទី២៤ មីនា រុស្ស៊ីបានប្រកាសដាក់ទណ្ឌកម្មទៅលើប្រទេសកាណាដា ដែលជាការវាយបកក្រោយ ពេលកាណាដាចូលរួមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ។ ការដាក់ទណ្ឌកម្មរបស់រុស្ស៊ីសំដៅទៅលើមន្ដ្រីជាន់ខ្ពស់កាណាដា១៣រូប មិនអនុញ្ញាតឱ្យចូលក្នុងទឹកដី រុស្ស៊ីនោះឡើយ ។
សារព័ត៌មាន AP បានផ្សព្វផ្សាយថា ការដាក់ទណ្ឌកម្មតបតរបស់រុស្ស៊ីទៅលើ ប្រទេសកាណាដា ក្រោយពេលរដ្ឋាភិ បាលទីក្រុងអូតាវ៉ា បានហាមប្រាមមន្ដ្រីរុស្ស៊ី៧រូប និងមន្ដ្រីក្នុងតំបន់ស្វយ័តគ្រីមៀ៣រូប ។
នៅក្នុងសេចក្ដីប្រកាសមួយរបស់រដ្ឋមន្ដ្រីការបរទេសរុស្ស៊ីបានប្រកាសថា មន្ដ្រីជាន់ខ្ពស់កាណាដាទាំង១៣រូបមិន អនុញ្ញាតឱ្យចូលក្នុងទឹកដីរុស្ស៊ីឡើយ ។ មន្ដ្រីជាន់ខ្ពស់ទាំងនោះមានទាំងប្រធាន រដ្ឋសភាកាណាដាផងដែរ ។
កាលពីថ្ងៃទី២២មីនា នាយករដ្ឋមន្ដ្រីកាណាដា លោកស្ដេហ្វហ្វេន ហាហ្វឺ បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្ដិសុខពិភពលោកតាមរយៈការបញ្ជូន កម្លាំងទាហានទៅកាន់តំបន់គ្រីមៀ និង ដាក់តំបន់ស្វយ័តនេះស្ថិតក្រោមអធិប តេយ្យភាពរបស់ខ្លួន ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ អតីតនាយករដ្ឋ មន្ដ្រីអ៊ុយក្រែន លោកស្រី Yulia Tymo-shenko បានអំពាវនាវដល់អ៊ុយក្រែន កាន់កាំភ្លើងប្រឆាំងនឹងរុស្ស៊ី ហើយការ ប្រើប្រាស់គ្រាប់បែកបរមាណូក៏អាចគិត គូរដល់ ។ លោកស្រី Yulia បានស្នើខាង លើនៅពេលដែលជួបពិភាក្សាតាម ទូរស័ព្ទជាមួយលោក Nestor Shufrych អគ្គលេខាធិការរងក្រុមប្រឹក្សាសន្ដិសុខ ជាតិ និងការពារជាតិអ៊ុយក្រែន ។ ព័ត៌ មានស្ដីពីសំណើខាងលើត្រូវបានបែកធ្លាយ តាមប្រព័ន្ធអ៊ីនធើណេត ។ ប៉ុន្ដែលោក Nestor បានច្រានចោលសំណើទាំងនោះ។ លើសពីនេះទៅទៀត លោកក៏បានបញ្ជាក់ ថា គ្មានជំនួបតាមទូរស័ព្ទជាមួយលោក ស្រី Yulia នោះឡើយ ។
អតីតនាយករដ្ឋមន្ដ្រី Yulia បានប្រកាសថា ប្រសិនបើលោកស្រីជាមេ ដឹកនាំអ៊ុយក្រែន លោកស្រីមិនអនុញ្ញាត ឱ្យគ្រីមៀធ្លាក់ចូលក្នុងដៃរុស្ស៊ីជាដាច់ ខាត ។ លោកស្រីបន្ដទៀតថា លោកស្រី បានត្រៀមលក្ខណៈកាន់កាំភ្លើងបាញ់ចំ ក្បាលបុគ្គលដែលលោកស្រីបានជេរប្រមាថ ៕

