រាជធានីភ្នំពេញ ៖
នារីម្នាក់ដើរនិយាយឡូឡាតែម្នាក់ឯង និងបានព្យាយាមដើរទៅកណ្តាលថ្នល់ ឲ្យរថយន្តបុកនិងចង់តែ ស្រាតសំពត់គ្រវាត់ចោល បង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកដំណើរចាប់មិនចង់ឈ្នះ ដោយសារតែនាងមានកម្លាំង
ប្រទាញប្រទង់ទៅវិញទៅមក កាលពីវេលាម៉ោង ១២និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា មុខសណ្ឋាគារសូហ្វីតែល តាមវិថីសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីបានឲ្យដឹងថា នារីម្នាក់នោះមានវ័យជាង ២០ឆ្នាំ សង្ស័យតែបែកថ្នាំ ឬក៏ខ្មោចចូល ដើរនិយាយតែម្នាក់ឯង រួចលើកដៃសំពះប្រាប់ថា ខ្ញុំមិនមែនយកប្តីមីងឯងទេ ចេះតែនិយាយពាក្យដដែលៗ រួចហើយបានព្យាយាម ដើរទៅកណ្តាលថ្នល់ ឲ្យរថយន្តបុក និងចង់ស្រាតសំពត់ ឃើញបែបនេះអ្នកដំណើរ បានរត់ទៅចាប់ប្រទាញប្រទង់ មិនឲ្យនាងស្រាតសំពត់ និងរត់ទៅកណ្តាលផ្លូវ នាំមកប្រគល់ឲ្យសមត្ថកិច្ច យកទៅរក្សាទុក នៅសាលាខណ្ឌចំការមន ៕