ប៉ោយប៉ែត ៖ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធត្រូវជនដៃដល់លើកគ្នាមួយពូជទៅកាប់និងវាយស្ទើរស្លាប់ស្ទើររស់ បណ្ដាលឱ្យឈាមហូរជោកខ្លួនដែលគេសង្ស័យថា ជារឿងគំនុំទឹកអូរនៅព្រំដែន ។ ហេតុការណ៍នេះបានកើតមានឡើងកាលពី ម៉ោង៧និង៣៥នាទីយប់ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៤ នៅក្នុងភូមិសន្ដិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយ មានជ័យ ។
ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធនោះ ប្ដីឈ្មោះកែវ សុខា អាយុ៤៥ឆ្នាំ រងរបួសធ្ងន់ ប្រពន្ធឈ្មោះធុ ចន្ដា អាយុ ៣៨ឆ្នាំ រងរបួសប៉ោងជាំក្រោមភ្នែក ឆ្វេងមានកូនប្រុស-ស្រី៧នាក់រស់នៅ ក្នុងភូមិកើតហេតុខាងលើ ។
តាមការអះអាងរបស់ស្ដ្រីជាប្រពន្ធឱ្យដឹងថា មុនកើតហេតុឈ្មោះណា ភេទស្រី អាយុប្រហែល៣៨ឆ្នាំនៅ ភូមិ ជាមួយគ្នាបានឱ្យកូនប្រុសស្រីរបស់គាត់មករត់នៅមុខផ្ទះហើយពន្យុះឱ្យឆ្កែដេញខាំ តែលរត់មកឆ្កែគាត់មិនខាំបែរជា ឈ្មោះណាត្រូវជាម្ដាយបានមកដល់ផ្ទះ ហើយនិយាយថា គាត់ (ស្ដ្រីរងគ្រោះ) មើលឆ្កែផងប្រយ័ត្នឆ្កែខាំកូន (អញរក លុយបង់មិនបានទេ) ។ ស្របពេល នោះប្ដីរបស់គាត់ឈ្មោះកែវ សុខា បាន និយាយទៅកាន់ឈ្មោះណាថា ឈប់ឱ្យ កូនមករត់លេងនៅទីនេះទៀត ។ និយាយបានត្រឹមប៉ុណ្ណឹងក្រុមប្អូនថ្លៃឈ្មោះណា មានដូចជាទី១-ឈ្មោះ គុយ គីណី ភេទ ប្រុស អាយុ៣៥ឆ្នាំ, ទី២-គុយ វាសនា ភេទ ប្រុស, ទី៣-គុយ ដុល្លារ ភេទប្រុស និងទី៤-ឈ្មាះប៉ុក ចន្ដ្រា ភេទប្រុស បាន មកវាយពួកគាត់ដល់ផ្ទះ(ជនរងគ្រោះ) ។ ដោយឡែកឈ្មោះគុយ គីណី បានយក ដាវសាមូរ៉ៃកាប់ប្ដីរបស់គាត់ត្រូវចំក្បាល ២ដាវជើងឆ្វេង២ដាវ ដេរអស់១៥ថ្នេរ និងជាំភ្នែកខាងឆ្វេង។ រីឯគ្នីគ្នាបីបួននាក់ ទៀតមកព្រួតវាយប្ដីគាត់បន្ថែមទៀត បណ្ដាលឱ្យរងបួសយ៉ាងធ្ងន់ធ្ងរ ចំណែក គាត់ជាប្រពន្ធវិញត្រូវក្រុមគ្រួសារនេះ វាយចំផ្ទៃមុខខាងឆ្វេងឡើងប៉ោងជាំផង ដែរ ។
ប្រពន្ធជនរងគ្រោះបន្ដថា កន្លងមក ក្រុមគ្រួសារសាច់ញាតិជនបង្កមាន ទំនាស់ជាមួយប្អូនប្រុសបង្កើតរបស់ គាត់ឈ្មោះធុ សុខុម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកើតហេតុ ។ ប្អូន ប្រុសរបស់គាត់ទៅដងទឹកអូរព្រំដែន យកមកស្រោចដំណាំ តែឈ្មោះគុយ គី ណា ដែលជាជនដៃដល់មិនឱ្យដងទឹកអូរ ស្រោចដំណាំទេ ដោយពួកគេទុកទឹកអូរ បូមយកត្រីលក់ ។ ចាប់ពីពេលនោះ មកក៏មានគំនុំគ្នារហូតដល់ថ្ងៃកើត ហេតុ ។
ដោយឡែកឈ្មោះធុ សុខុម ត្រូជាប្អូន ជនរងគ្រោះនិយាយថា ក្រោយពេល កើតហេតុសមត្ថកិច្ចនៅក្បែរនោះឃើញសកម្មភាពក្រុមជនដៃដល់បែរជាគ្មាន វិធានការឃាត់ខ្លួនហើយបណ្ដោយឱ្យដើរស្រែកឡូឡានិងគំរាមដល់ពេទ្យដែល ជួយសង្គ្រោះជនរងគ្រោះទៀតផង ។
ពាកព័ន្ធនឹងរឿងរ៉ាវខាងលើនេះពួក គាត់នឹងប្ដឹទាមទារជំងឺចិត្ដថ្លៃព្យាបាល និងឱ្យសមត្ថកិច្ចដាក់ទោសជនដៃដល់ តាមច្បាប់ ។ ក្រោយកើតហេតុជនបង្កទាំង៤នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចុះទៅឃាត់ខ្លួនដើម្បីសាកសួរធ្វើកំណត់ ហេតុ ។
លោកហម ម៉ុត មេបញ្ជាការកង រាជអាវុធហត្ថក្រុងនិយាយថា លោកកំពុង ចាត់ការករណីខាងលើនេះហើយ ៕
