ប្រជាកសិករស្ថិតនៅតំបន់ភាគខាងលិចជាច្រើនបានធ្វើអត្ដឃាតក្រោយពេល មានភ្លៀងថ្ម និងគ្រោះធម្មជាតិផ្សេងៗ ធ្វើឱ្យផលដំណាំត្រូវខូចខាតស្ទើរតែទាំងស្រុង មិនប្រមូលបានផល ។
ចាប់តាំងពីចុងខែកុម្ភៈមកទល់ពេលនេះ តំបន់ជាច្រើនស្ថិតនៅរដ្ឋ Maha-rashtra និងទីក្រុងមុំបៃ ប្រឈមនឹងការធ្លាក់ព្រិលខុសប្រក្រតី ។ ប្រភពព័ត៌មាន ពីការិយាល័យអភិបាលរដ្ឋខាងលើមាន កសិករដល់ទៅ្ស៧នាក់ធ្វើអត្ដឃាត ប៉ុន្ដែចំនួននេះអាចនឹងមានរាប់សិបនាក់ ។ លោក Kishor Tiwari ប្រធានអង្គការ ប្រឹក្សាជាមួយកសិករបានឱ្យដឹងថា នៅ ទូទាំងរដ្ឋ Maharashtra មានប្រជាកសិករ ដល់ទៅ៣២នាក់ធ្វើអត្ដឃាត ដោយសារប្រកបរបរកសិកម្មរបស់ពួកគាត់មិនប្រមូលបានផល ហើយជំពាក់ បំណុលគេ ។ ភាគច្រើនកសិករត្រូវខ្ចី ដើមទុនដែលមានការប្រាក់ខ្ពស់ នៅ ពេលដែលដំណាំរបស់ខ្លួនមិនបានផល ពួកគាត់មិនមានអ្វីត្រូវសងទៅវិញឡើយ សូម្បីតែបាយហូបក៏គ្មានដែរ ។
មេដឹកនាំគណបក្សប្រឆាំងបានប្រកាស ថា ចំនួនពលរដ្ឋធ្វើអត្ដឃាតក្នុងរដ្ឋខាង លើកើនដល់៧នាក់ ។ ប្រធានគណបក្ស ប្រឆាំងបានស្នើដល់មន្ដ្រីទទួលខុសត្រូវ ប្រកាសអាសន្នពីភ្លៀងថ្មថាជាគ្រោះ មហន្ដរាយជាតិ ។ ភាគច្រើនផលដំណាំ របស់កសិកររងការខូចខាតដោយភ្លៀង ថ្ម ។
គណៈប្រតិភូរដ្ឋ Maharashtra បាន ជួបនាយករដ្ឋមន្ដ្រីឥណ្ឌា Manmohan Sing ដោយស្នើរដ្ឋាភិបាលឱ្យផ្ដល់ជំនួយ ជាទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ សម្រាប់ជួយដល់ប្រជាកសិករដែលរងផលប៉ះពាល់ ៕