ក្រុងប៉ោយប៉ែត ៖ ឃ្លាំងដាក់ខោអាវគីបរបស់អាជីវករលក់ដូរផ្សារថៃមួយកន្លែងមានទំហំ៥គុណ៨ម៉ែត្រត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ទាំងយប់បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចខាងលិចវត្តច្មីប្រមាណជា១០០ម៉េត្រ ឋិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អគ្គិភ័យឆាបឆេះឃ្លាំងដាក់ខោអាវគីបខាងលើត្រូវបានគេស្គាល់ម្ចាស់ឈ្មោះកៅសុភា ភេទស្រី អាយុ៤៨ឆ្នាំ ជាអាជីវកលក់ផ្សារថៃរស់នៅភូមិកើតហេតុ។
លោក អ៊ឹង សុភារៈ នាយប៉ុស្តិ៍សង្កាត់ខាងលើប្រាប់កន្លែងកើតហេតុថា ឃ្លាំងដាក់ខោអាវគីបមួយកន្លែងខាងលើនេះមានទំហំ៥គុណ៨ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសី គ្មានអ្នកដេកនៅខាងក្នុងឃ្លាំងនោះទេ។ ចំណែកម្ចាស់ដេកនៅផ្ទះខាងមុខ រីឯឃ្លាំងនៅខាងក្រោយហើយការឆាបឆេះមូលហេតុដោយសារទុសេខ្សែ ភ្លើងគីបដែលនៅក្នុងឃ្លាំងមានជាង១០០ដុំសរុបទឹកប្រាក់នៅមិនទាន់ដឹងឡើយហើយការឆាបឆេះនេះពុំបង្កគ្រោះថ្នាក់ដល់អ្នករស់នៅក្បែរនោះឡើយ។
នៅក្នុងហេតុការណ៍នោះគេសង្កេតឃើញអាជ្ញាធរនិងនគបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងដោយលោក អ៊ុំ សុផល អធិការក្រុងចុះជួយអន្តរាគមន៍និងមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងជារថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនត្រូពិចកាណាមួយគ្រឿងនិងជារបស់ក្រុមហ៊ុនហ្គ្រែនដាយម៉ន១គ្រឿងប្រើប្រាស់អស់ទឹកចំនួន៣រថយន្តទើបអគ្គិភ័យរលត់ទៅវិញនៅម៉ោង៥និង១០នាទីព្រឹកថ្ងៃដដែលហើយការឆាបឆេះមិនបានឆ្លងឆេះដល់ផ្ទះអ្នកនៅជិតខាងឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា ជារៀងរាល់យប់គឺចាប់ពីម៉ោង៣ទាប់ភ្លឺភ្លើងនៅម្ដុំពួកគាត់តែងតែរលត់មានក្រុមក្មេងញៀនថ្នាំ ឬក្រុមក្មេងហិតកាវមួយចំនួនបានដើរលូចកាត់ខ្សែរភ្លើង។ ដូច្នេះហើយជាបញ្ហាមួយបណ្ដាលមកពីក្រុមក្មេងនេះក៏ថាបាន ពីព្រោះកាលណាកាត់ខ្សែរភ្លើងមុខដំណដែលក្រុមក្មេងកាត់យកខ្សែរភ្លើងប៉ះគ្នាបណ្ដាលឲ្យទុស្សេក៏ថាបានដែរ ៕