ខេត្ត
កំពង់ឆ្នាំង ៖ មាន
ការវាយតប់គ្នា
មួយបានធ្វើ
ឲ្យ
ភ្ញៀវ
ដែលចូលរួមកក្នុងពិធីមង្គលការផ្អើលរត់ជាន់ជើងគ្នា ព្រលឹងចុងសក់ម្នាក់ៗ បន្ទាប់ពីមានមនុស្សសក់វែងពីរនាក់ជិះម៉ូតូធំ សំដៅមកក្នុងរោងការរួចបានទាញដំបង វាយទៅលើភ្ញៀវ
ដែលចូលរួម
បណ្តាលអោយយុវជនម្នាក់បានរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែ
មី
នា ឆ្នាំ២០១៤ នៅភូមិទួលពោធិ៍ ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន
ឲ្យ
ដឹងថា នៅថ្ងៃទី១៧ ខែមិនានេះ ក្នុងភូមិរបស់គាត់មានពិធីរៀបអា
ហ៍ពិពាហ៍
កូនក្រមុំឈ្មោះ នួន សុជាតិ អាយុ២០ឆ្នាំ រស់នៅក្នុងភូមិខាងលើ
ជាមួយកូនកម្លោះ
ឈ្មោះ លួន សុណា អាយុ២១ឆ្នាំ ដែលមានស្រុកកំណើតនៅព្រែកក្តាម ធ្វើការដ្ឋាន
ក្រុមហ៊ុន
ចិននៅខេត្តពោធិសាត់ ។
ប្រភពបន្តថា
នៅថ្ងៃរៀបការតាំងពីព្រឹក គឺគ្មានបញ្ហាអ្វីនោះទេ ។
ស្រាប់តែនៅ
ពេលរៀបចំទទួលភ្ញៀវដែលមកពិសារភោជនីអាហារ គឹមានទាំងភ្ញៀវខាងកូនកម្លោះ និង កូនក្រមុំ បានចូលពិសារអាហារ និងរាំច្រៀងជាធម្មតា
ក៏
មានក្រុមសក់វែង២នាក់ជិះម៉ូតូធំសំដៅចូលក្នុងរោងការ រួចក៏ទាញដំបងវាយទៅលើភ្ញៀវតែម្តង ធ្វើអោយភ្ញៀវដែលកំពុងតែបរិភោគ នៅទីនោះផ្អើលរត់ចេញ
រោងការ
ព្រោងព្រាត ហើយក្នុងពេលនោះសមត្ថកិច្ចបានជួយអន្តរា គម
ន៍
ភ្លាមៗដែរ តែជួយមិនឈ្នះ
បង្កភាព
ច្របូកច្របល់ពេញរោងការ បណ្តាលអោយមនុស្សម្នាក់បានរងរបួសធ្ងន់
។
ដោយឡែកកូនក្រមុំត្រូវបានសន្លប់ស្តូកស្តឹង ដោយសារតែភ័យខ្លាចក្នុងហេតុការណ៍នេះផងដែរ ។
បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ លួន ជាឪពុកកូនកម្លោះបានប្រាប់ថា នៅយប់នេះគាត់មិនអោយកូនគាត់ទាំងពីរផ្សំដំណេកនៅផ្ទះមង្គលការនេះទេ គឺនាំកូនកម្លោះ កូនក្រមុំ ទៅការដ្ឋានចិន នៅខេត្តពោធិសាត់វិញ ព្រោះបើនៅទីនេះខ្លាចក្រែងគេមករករឿងទៀត ។
ករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកកមុខសញ្ញាដែលបង្កការអុកឡុកក្នុងពិធីមង្គលការនេះផងដែរ ព្រោះក្រោយពេលហេតុការណ៍កើតឡើង ជនសង្ស័យបានគេចខ្លួន
បាត់អស់
៕