ភ្នំពេញ ៖ ជនបង្កហេតុអំពើហិង្សាវាយទៅលើលោកផ្កាយ២យោធាជាច្រើនដៃក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវបានតំណាងអយ្យការលោក លី សុផាន់ណាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប្រសិនបើលោកផ្កាយ២ជាជនជរងគ្រោះទទួលយកសំណងរដ្ឋប្បវេណី ឬដកពាក្យបណ្តឹង ។ ប៉ុន្តែករណីនេះមិនត្រឹមតែលោកផ្កាយ២អាប់កិត្តិយសក្នុងហេតុការណ៍នោះប៉ុណ្ណោះទេ បើមានករណីសម្របសម្រួលសំណងរដ្ឋប្បវេណីតាមផ្លូវច្បាប់តំណាងអយ្យការនៅតែបន្តបណ្តឹងអាជ្ញាចោទប្រកាន់ជនបង្កតាមនីតិវិធី ករណីខ្លួនបានប្រើអំពើហិង្សាទៅលើឧត្តមសេនីយ៍យោធារូបនោះ ។
ជនបង្កអាចឈានដល់មានការដោះលែងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ហើយបច្ចុប្បន្នតំណាងអយ្យការបានផ្ញើជនសង្ស័យប្រើអំពើហិង្សានេះទៅកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបន្តសិន ។ រឿងនេះអាចមានការដោះលែងក្នុងថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៤ ប៉ុន្តែអាចជាសំណងរដ្ឋប្បវេណីទៅលើជនរងគ្រោះនិងករណីដកពាក្យបណ្តឹងក៏ដូចជាការធ្វើលិខិតសុំទោសពីជនបង្កជាមួយលោកផ្កាយ២យោធាចប់សព្វគ្រប់ ។ ប៉ុន្តែសេវាថ្លៃរំលត់បណ្តឹងអាជ្ញាសម្រាប់ងតំណាងអយ្យការមិនទាន់ទូទាត់ទើបជនបង្កនៅតែស្ថិតក្នុងការឃាត់ខ្លួនបណ្តោះអាសន្នរបស់កម្លាំងកងរាជអាវុធហត្ថ ឬជាការផ្ញើបណ្តោះអាសន្នពីតំណាងអយ្យការ ដើម្បីតថ្លៃរកប្រយោជន៍ជ្រកក្រោមរូបភាពរំលតបណ្តឹងអាជ្ញា? ៕