កង្វះទឹកបរិភោគប្រើប្រាស់ប្រចាំថ្ងៃនៅម៉ាឡេស៊ីបានបង្កឱ្យមានការសោក សៅជាច្រើនកើតឡើង។ ស្ដ្រីមានផ្ទៃ ពោះកូនភ្លោះម្នាក់បានរលូតកូនដោយ សារតែលើកទឹកធ្ងន់ពេក ហើយបើមិនលើកមិនបានទឹកប្រើ ។
កាលពី៥ថ្ងៃមុននេះ នាងHolifah Simanបានរលូតកូនភ្លោះពេលនាងនិង ពលរដ្ឋក្នុងតំបន់Taman Impian Ehsan យួរទឹក លីធុងទឹកឡើងលើផ្ទះដោយសារ តែវិបត្ដិខ្វះទឹកអូសបន្លាយរយៈពេល យូរ។ នាងបានយួរទឹកឡើងលើផ្ទះ ហើយ ពេលដើរជិតដល់ជាន់ទី៣ក៏ស្រាប់តែ ឃើញឈាមហូរធ្លាក់ជាប់ពេញភ្លៅ។ ពេលនោះនាងក៏បានទៅពេទ្យពិនិត្យ គ្រូពេទ្យប្រាប់ថា នាងមិនអាចរក្សា គភ៌បានឡើយ ។
នាងHolifah អាយុ៣០ឆ្នាំជាស្ដ្រីមួយ រូបក្នុងចំណោមច្រើនរូបដែលត្រូវយួរ ទឹកពីរថយន្ដដឹកទឹកដោយសារតែស្វាមី រវល់ទៅធ្វើការទើបស្ដ្រីទាំងនោះបង្ខំ ចិត្ដធ្វើបើមិនធ្វើទេរថយន្ដដឹកទឹកទៅ បាត់ប្រាកដជាគ្មានទឹកប្រើប្រាស់ ។
ចំណែកនាង Morashikin Abdul Hadiកំពុងតែមានផ្ទៃពោះ៦ខែបានឱ្យ ដឹងថា គ្រួសាររបស់នាងក៏មិនអាចរង់ ចាំរហូតដល់ប្ដីត្រឡប់មកវិញលើកទឹក នោះដែរដោយនៅក្នុងផ្ទះគ្មានទឹកប្រើ ប្រាស់។ នាងបន្ដទៀតថាការរស់នៅពិត ជាលំបាកយ៉ាងខ្លាំង តើពេលណាទើប យើងមានទឹកប្រើប្រាស់ ៕