ខេត្តប៉ៃលិន ៖
ក្មេងស្រីអាយុ ១៤ម្នាក់ ត្រូវជនសង្ស័យជាសាច់ញាតិ ចាប់រំលោភរហូតបានសម្រេចចំនួន ២ដង ទាល់តែមានផ្ទៃពោះ ៥ខែ ទើបម្តាយដឹងក៏បានដាក់ពាក្យបណ្តឹង ទៅអង្គការសិទ្ធិមនុស្សឱ្យជួយអន្តរាគមន៍ តែជនសង្ស័យបាន
ដឹងខ្លួន រត់គេចទៅរស់នៅស្រុកថៃបាត់ ស្រមោល ដោយទុកឱ្យឪពុកម្តាយរកលុយ ១លានរៀល បង់ថ្លៃព្រហ្មចារី ក្មេងស្រីរងគ្រោះ។
ក្មេងស្រីរងគ្រោះអាយុ ១៤ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយជនសង្ស័យមានឈ្មោះ ថេង ថុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅក្បែរផ្ទះ ក្មេងស្រីរងគ្រោះ មានប្រពន្ធ២ ប្រពន្ធទី១-ឈ្មោះ ផល្លា អាយុ ២៣ឆ្នាំ មានកូនស្រីម្នាក់ លែងលះគ្នា ចំណែកប្រពន្ធទី២-ឈ្មោះ មុំ អាយុ ២៤ឆ្នាំ មានកូនប្រុសម្នាក់ លែងលះគ្នា ។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ត្រូវជនសង្ស័យជាសាច់ញាតិ រំលោភបានសម្រេច ២លើក ដែលលើកទី១ នៅក្បែរមាត់អូរខាងក្រោយផ្ទះ ចម្ងាយប្រហែល ៥០ម៉ែត្រ ខណៈដែលនាងកំពុងបោកខោអាវ និងងូតទឹកម្នាក់ឯង ពេលព្រលប់ និងលើកទី២ នៅក្នុងចំការដំឡូងមី ដោយល្បួងនាងឱ្យទៅបោចស្មៅ ក្នុងចម្ការតែ ២នាក់ស្ងាត់ៗ។ សមត្ថកិច្ចកំពុងតាមប្រមាញ់ ជនសង្ស័យដើម្បីនាំមកដាក់ទោសតាមច្បាប់៕