ខេត្តកណ្តាល ៖
ស្ត្រីម្នាក់បានប្រាប់ម្តាយថា មករកគ្រូទាយដើម្បីកាត់ប្រជ្រុយ នៅផ្ទះរបស់មិត្តភក្តិ ខណៈទៅយូរពេកធ្វើឲ្យម្តាយស្ត្រីរងគ្រោះ ព្រួយបារម្ភក៏តាមរកឃើញគ្រូទាយ កំពុងតែរំលោភកូនស្រីរបស់ខ្លួន ក៏រត់ទៅប្តឹងនគរបាល
ឲ្យឃាត់ខ្លួនភ្លាមៗតែម្តង កាលពីវេលាម៉ោង ៦និង០០ នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះ របស់ឈ្មោះ សុទ្ធ សុផា ក្នុងភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខរបរជាគ្រូទាយ កាត់ប្រជ្រុយ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រីឯជនរងគ្រោះវិញមាន ឈ្មោះ ម.ស.ល អាយុ ៣២ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រកាត់ដេរ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។មុនពេលកើតហេតុ នារីរងគ្រោះបានទៅជួប គ្រូទាយកាត់ប្រជ្រុយ ដើម្បីឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្ត្រីមេម៉ាយ ២ដង មកហើយ ដោយទៅជួបនៅផ្ទះ របស់មិត្តភក្តិនារីរងគ្រោះ ដែលនៅជិតផ្ទះគ្រូកាត់ប្រជ្រុយនោះ។
លុះពេលទៅដល់ បានជួបលោកគ្រូ កាត់ប្រជ្រុយ ហើយលោកគ្រូ បានប្រាប់ឲ្យនារីរងគ្រោះ ស្រាតខោអាវទាំងអស់ រួចហើយលោកគ្រូ ធ្វើសកម្មភាពបញ្ចូល មន្តអាគម ដោយយកដៃអង្អែលនៅលើថ្ងាស ប្រដាប់ភេទនារីរងគ្រោះ ។ រីឯម្តាយរបស់នារីគ្រោះ ពេលដែលបាត់ កូនស្រីយូរពេក ក៏បានដើរមករកមើល ដោយដឹងថា កូនស្រីនៅផ្ទះរបស់មិត្តភក្តិ ស្រាប់តែឃើញស្បែកជើងកូនស្រី នៅនឹងកាំជណ្តើរ រួចក៏ឡើងទៅមើល ឃើញកូនស្រីត្រូវបាន លោកគ្រូទាយ កំពុងតែបញ្ចូលមន្តអាគម កាត់ប្រជ្រុយ ដោយកូនស្រី នៅពីក្រោមលោកគ្រូទាយ ។ ក៏រត់មកប្តឹង នគរបាលប៉ុស្តិ៍ ឲ្យចុះទៅឃាត់ខ្លួន គ្រូទាយតែម្តងទៅ៕