ខេត្តកំពង់ចាម ៖ ករណីបាញ់ប្រហារមួយបានកើតឡើងនៅវេលារំលងអធ្រាត្រាឈានចូលថ្ងៃទី១ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិខ្ទប់ដំរីខាងជើង ឃុំដំរិល ស្រុកអូររាំងឳ ខេត្តកំពង់ចាម ។ ជនរងគ្រោះជាប្តីឈ្មោះ អ៊ុក ណានីន អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ទាវ ស្រី អាយុ២៥ឆ្នាំ ។
ស្នងការនគរបាលខេត្កកំពង់ចាមលោក បែន រ័ត្ន បានឲ្យដឹងថា ករណីនេះជារឿងគំនុំ ព្រោះជនសង្ស័យមិនបានយកទ្រព្យសម្បត្តិ ឬរបស់របរអ្វីទៅជាមួយនោះទេក្រោយសម្លាប់ប្តីប្រពន្ធ ។ លោករំពឹងថា ឃាតកអាចនឹងចាប់ខ្លួនបានក្នុងពេលឆាប់ៗ ៕