ក្រុងហាណូយ ៖
យោងទៅតាម ប្រភពព័ត៌មានកម្សាន្ត របស់វៀតណាម បានឲ្យដឹងថា នាង Mai Phoung Thuy បានចូលរួមកម្មវិធីជប់លៀង របស់មិត្តរួមអាជីព ហើយក្នុងកម្មវិធីនោះ នាងបានបង្ហាញរ៉ូបពណ៌ខ្មៅ ចំហរខាងក្រោយ បញ្ចេញ
សាច់ខ្នងដ៏សខ្ចី។ នាង Mai Phoung គឺបវរកញ្ញាឯក ប្រចាំឆ្នាំ ២០០៦ ប្រទេសវៀតណាម ក្នុងការប្រកួតនាងទទួលបាន ម្កុដចំនួន ៣ រួមមានៈ ទី១ អ្នកស៊ីកាមេរ៉ា ទី២ អ្នកដែលមានសម្រស់ ស្អាតជាងគេ និងទី៣ បវរកញ្ញាឯកប្រចាំឆ្នាំតែម្តង។
នាង Mai Phoung ក្នុងវ័យ ២៥ ឆ្នាំ បាននិយាយថា កាលពី ២ ឆ្នាំមុន នាងធ្លាប់ចូលរួមដើរម៉ូដ ឲ្យក្រុមហ៊ុនសម្លៀកបំពាក់ ក្នុងប្រទេស ហើយនាងធ្លាប់ ស្លៀកពាក់រ៉ូប បញ្ចេញដើមទ្រូង ដោយទទួល ការចាប់អារម្មណ៍ ពីអ្នកទស្សនាជាច្រើន។ នាងបានបន្តទៀតថា នាងបានយល់ពី ភាពល្បីរបស់ពួកតារាៗ ទើបនាងចាប់ផ្តើមតុបតែងខ្លួន និងជ្រើសរើសស្ទីលប្លែកៗ ក្នុងការចូលរួមកម្មវិធីផ្សេង ហើយការលេងស្ទីល ទាន់សម័យទាំងនោះ នាងទទួលបានការគាំទ្រ យ៉ាងខ្លាំងសម្បើម ទាំងក្នុង និងក្រៅប្រទេស៕