ខេត្ដកណ្ដាល ៖ យុវជនម្នាក់មានមុខរបរបើករថយន្ដដឹកកម្មករដាក់តាមរោងចក្រ ពេលដឹកកម្មករ ដាក់ចូលរោងចក្រអស់ហើយ ក៏សំងំជក់ថ្នាំញៀនក្នុុងរថយន្ដ ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ល្បាតប្រទះឃើញក៏ឃាត់ខ្លួនតែម្ដង ។
ករណីឃាត់ខ្លួនអ្នកបើកបរសំងំជក់ថ្នាំញៀននេះនគរបាលធ្វើឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៤ តាមដងផ្លូវមួយនៅចំណុចទួលម៉ុង ស្ថិតនៅក្នុងភូមិត្រញំង ភូមិ-ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
លោកអនុសេនីយ៍ឯក គឹម សំអាត អធិការស្រុកអង្គស្នួល បានឱ្យដឹងថា ជនដែលត្រុវបានសមត្ថកិច្ច ឃាត់ខ្លួនពេលកំពុងជក់ថ្នាំញៀននេះឈ្មោះ ស្រស់ មករា ហៅម៉ាប់ អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រញំងរំចេក ឃុំ ត្រញំងល្វា ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ មានមុខរបរបើករថយន្ដដឹកកម្មកររោងចក្រ ។
របាយការណ៍លោកអធិការបានឱ្យ ដឹងដែរថា នៅមុនពេលឃាត់ខ្លួនសង្ស័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរ បាលស្រុកអង្គស្នួលបានចុះល្បាតតាមដងផ្លូវ ។ លុះពេលល្បាតដល់ចំណុច កើតហេតុក៏ប្រទះឃើញរថយន្ដកូរ៉េ ១តោនកន្លះមួយគ្រឿងម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស គ្មានស្លាកលេខ កំពុងចត នៅចំណុចលើទួលម៉ុង ។ ដោយមានការ សង្ស័យកម្លាំងល្បាតក៏ចុះទៅត្រួតពិនិត្យ ស្រាប់តែឃើញជនសង្ស័យកំពុងប្រើ ប្រាស់គ្រឿងញៀននៅក្នុងរថយន្ដ ។ ពេល នោះកម្លាំងបានសហការជាមួយនគរ បាលប៉ុស្ដិ៍ឃុំពើកឃាត់ខ្លួនជនសង្ស័យ ហើយដកដហូតបានថ្នាំញៀនប្រភេទ ម៉ាកទឹកកកចំនួន២កញ្ចប់តូច, ដបទឹក បរិសុទ្ធកែច្នៃសម្រាប់ជក់គ្រឿងញៀន មួយ, ទុយ
យោ
បឺតមួយនិងដែកកេះមួយ ។ ក្រៅពីនោះបានរកឃើញកន្ដ្រៃកាត់កំណាត់មួយ, ឡាមមួយ, ក្រដាសអាលុយមីញ៉ូមមួយ, ទូរស័ព្ទចំនួន២ គ្រឿងម៉ាកណូគា(១២០០) ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការ ដ្ឋាននគរបាលស្រុកអង្គស្នួលនិងបាន បញ្ជូនបន្ដមកស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាលដើម្បីចាត់ការបន្ដ ។
គួរបញ្ជាក់ថា កម្មករ-កម្មការិនី ដែលជិះរថយន្ដប៉ះចំអ្នកបើកបររថយន្ដ ប្រើប្រាស់គ្រឿងញៀនដូចនេះពិតជា សយខ្លាំងណាស់ ។ ព្រោះការជិះចំរថយន្ដ មានអ្នកបើកបរប្រើសារធាតុញៀន បែបនេះវាងាយនឹងគ្រោះថ្នាក់ខ្លាំង ណាស់ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ តែម្ដង ខណៈអ្នកបើកបរស្រវឹងគ្រឿងញៀន ៕