ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ បានប្រកាសសាលក្រមផ្ដន្ទា ទោសបុរសវៀតណាម២នាក់ដាក់គុក ម្នាក់អស់មួយជីវិតនិងស្ដ្រីវៀតណាម២នាក់ដាក់គុកម្នាក់ៗ៣០ឆ្នាំ ព្រមទាំង ពិន័យជាប្រាក់ដាក់ចូលថវិការដ្ឋរាប់លាន រៀលពីបទផលិតរក្សាទុកដឹកជញ្ជូននូវ សារធាតុញៀននិងជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំទម្ងន់ជាង៣គីឡូក្រាម ។
ក្នុងសាលក្រមនេះដដែលចៅក្រម ក៏បើកសិទ្ធិឱ្យជនជាប់ចោទទាំងអស់បើមិនសុខចិត្ដអាចប្ដឹងទៅសាលាឧទ្ធរណ៍ បានក្នុងរយៈពេល១ខែ ។ ក្រុមជនជាប់ ចោទទាំងនេះ ១-ឈ្មោះ កែវ សារឿន ភេទប្រុស អាយុ៥២ឆ្នាំ ២-ឈ្មោះ ប៊ុន ថា ភេទប្រុស អាយុ៤៨ ដាក់ពន្ធនាគារ ក្នុងម្នាក់ អស់មួយជីវិត និងពិន័យជា ប្រាក់ម្នាក់ៗ៦០លានរៀល ។ ផ្ដន្ទាទោស ឈ្មោះ ពៅ បុបា្ព អាយុ៤៨ឆ្នាំ ដាក់ ពន្ធនាគារ៣០ឆ្នាំ និងពិន័យចំនួន៣០លានរៀល ។
ពាក់ព័ន្ធសំណុំរឿងនេះ សមត្ថកិច្ចកាលពីពាក់កណ្ដាល ឆ្នាំ ២០១៣កន្លងទៅ បានចុះបង្ក្រាបក្រុម ជនល្មើសក្នុងខណ្ឌចំការមន ខណ្ឌ ទួលគោក និងទឹកដីខេត្ដតាកែវ ដោយ បានធ្វើការដកហូតវត្ថុតាងបានមួយ ចំនួនធំ រួមមានពុម្ពក្បាលខ្លាសម្រាប់ ផលិតថ្នាំញៀន សម្ភារសម្រាប់វេចខ្ចប់ ថ្នាំញៀន និងកំប៉ុងទឹកដោះគោសម្រាប់ ដាក់ត្រូវបានរឹបអូសបំផ្លាញចោល ។
ចំពោះសម្ភារដទៃទៀតជាអចលនវត្ថុមានដីនិងផ្ទះស្ថិតក្នុងខណ្ឌចំការមន និងក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងក្នុងខេត្ដតាកែវជារបស់ជនជាប់ ចោទត្រូវបានដកហូត។ រថយន្ដ Hummer ពណ៌ខ្មៅ និងរថយន្ដចំនួន២គ្រឿងទៀត កាំភ្លើងអាកា១ដើមមានគ្រាប់១៥គ្រាប់ កាំភ្លើងខ្លីចំនួន៣ដើម លិខិតឆ្លងដែន វៀតណាម៣ លុយដុល្លារចំនួន១ម៉ឺន ដុល្លារអាមេរិក ព្រទ្យសម្បត្ដិជាច្រើនទៀត និងមានសម្លៀកបំពាក់យោធា១សម្រាប់ ៕