នៅទីក្រុងហុងកុងមានបុរសមិនតិចឡើយតែងរងទុក្ខវេទនាផ្នែកផ្លូវចិត្ត ពីព្រោះក្រោយពេលដែលប្រដាប់ភេទរបស់ពួកគេបះឡើងរឹងហើយ ស្រាប់តែវៀចក្រងុកទៅវិញ ហើយធ្ងន់ធ្ងរជាង
នេះទៅទៀតមានអ្នកខ្លះពុំគ្រាន់តែវៀចក្រងុកត្រឹមតែ ៩០ អង្សារប៉ុណ្ណោះទេ គឺវៀចដល់ទៅមានរាងជាតួអក្សរ L ទៀតផង។ បើតាមការប៉ាន់ប្រមាណរបស់បណ្តាគ្រូពេទ្យព្យាបាលផ្នែកកាមរោគបានឱ្យដឹងថា នៅទីក្រុងហុងកុងក្នុងចំណោមមនុស្សប្រុស មួយពាន់ នាក់ គឺមាន ៣ នាក់ទទួលរងនូវ ករណីនៃប្រដាប់ភេទវៀចក្រងុក ។
មូលហេតុនៃបញ្ហា
មូលហេតុនៃការបណ្តាលឱ្យមានករណីប្រដាប់ភេទវៀចក្រងុកនោះ គឺមានច្រើនយ៉ាង ។ ក្នុងចំណោមនោះមានករណីមួយគឺកើតឡើងដោយសារតែស្រទាប់ស្តើងពណ៌សដែលស្ថិតនៅលើស្រទាប់ស្បែកប្រដាប់ភេទនោះមានបញ្ហា ។ ដោយសារតែស្រទាប់ស្តើងនោះមានជាតិស្អិត និងយឺតប្រៀបដូចជាស្រោមអនាម័យដែលរឹតបន្តឹងទៅលើជាតិស្ពោតនៃប្រដាប់ភេទ ហើយនៅពេលដែលវាបះឡើងគឺជាតិស្ពោតនោះទប់ចរន្តឈាម និងបំប៉ោងធំ ។ រីឯស្រទាប់ស្តើងពណ៌សដែលនៅជាប់នឹងធាតុស្ពោតនោះ ប្រសិនបើមានទ្រង់ទ្រាយម្ខាងវែង ម្ខាងខ្លី គឺភាពរលាស់មិនតុល្យភាពគ្នាឡើយ ដូច្នេះប្រដាប់ភេទ គឺពិតជាងាកទៅម្ខាងជាដាច់ខាត។
ក្រៅពីទ្រង់ទ្រាយប្រដាប់ភេទមានតាំងពីកំណើតមកក្តី ប៉ុន្តែវាក៏មានកើតរោគដ៏ចម្លែកម្យ៉ាងដែលបណ្តាលឱ្យមានទ្រង់ទ្រាយវៀចក្រងុក ។ ឆ្នាំ ១៧៤៣ បើតាមរបាយការណ៍របស់គ្រូពេទ្យហ្លួង ភេរ៉ូនី ប្រចាំការនៅក្នុងវាំងស្តេចល្វីស ១៥ របស់បារាំងបានឱ្យដឹងថា រោគចម្លែកនេះមានឈ្មោះហៅថា ភេរ៉ូនី (Peyronie's Disease) ។ អ្នកជំងឺទាំងនោះមានកើតដុំរឹងនៅត្រង់ម្តុំស្រទាប់ស្តើងពណ៌ស ដូច្នេះវាធ្វើឱ្យភាពរលាស់មិនតុល្យភាព ហើយនៅពេលដែលវាបះឡើងក៏វៀចក្រងុក ។
ការព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ប្រដាប់ភេទនោះ គឺគេប្រើវិធីវះកាត់ ។ ប្រសិនបើប្រដាប់ភេទនោះវៀចកោងឡើងទៅលើផ្នែកលើ គឺគ្រូពេទ្យនឹងឆូតនៅត្រង់ដុំរឹងមួយកាំបិតព្រមទាំងទាញតម្រង់វាឱ្យត្រង់ ។ បន្ទាប់មកត្រូវចៀរស្បែកភ្លៅមកប៉ះប៉ូវត្រង់ស្នាមវះកាត់ ។ ក្រោយពេលវះកាត់រួចនឹងជាសះស្បើយ គេសង្កេតឃើញថា ប្រដាប់ភេទនោះរួញខ្លីប្រហែលជា ៤ មីល្លីម៉ែត្រ ហើយមានតិចតួចណាស់ដែលធ្វើឱ្យកោសិកាស្រទាប់ស្បែកនៃប្រដាប់ភេទស្លាប់ ឬក៏ខូចខាតដល់ប្រព័ន្ធទឹកមូត្រ ព្រមទាំងប៉ះពាល់ដល់សមត្ថភាពនៃការបះឡើង ។
ពោះវៀនជ្រូកជាទេវតាជួយសង្គ្រោះលិង្គវៀច
នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះគេផ្តោតក្តីសង្ឃឹមថ្មី ដោយប្រើពោះវៀនជ្រូក (ពោះវៀនតូច) សម្រាប់ព្យាបាលលិង្គវៀច ។ វិធីព្យាបាលថ្មីនេះគឺរកឃើញដោយក្រុមហ៊ុនបរិក្ខាពេទ្យ “Cook Group” របស់អាមេរិកដោយក្រុមអ្នកឯកទេសរបស់ Cook ចម្រាញ់នូវសរសៃតូចឆ្មារនៃស្រទាប់ស្តើងពណ៌ស ពីពោះវៀនជ្រូក គឺស្រដៀងគ្នាទៅនឹងក្រដាសពណ៌សមួយសន្លឹកអីចឹង ដូច្នេះគេប្រើសរសៃតូចឆ្មារនៃពោះវៀនជ្រូកជំនួសស្បែកភ្លៅ ដើម្បីប៉ះប៉ូវមុខស្នាមវះកាត់វិញ ។
ការវះកាត់តម្រងលិង្គជួនកាលមិនល្អដែរ
មានសំណួរចោទសួរថា តើប្រដាប់ភេទរបស់បុរសវៀចដល់កម្រិតណា ទើបត្រូវវះកាត់តម្រង់ចម្លើយតាមធម្មតាបើមានកម្រិតវៀចរហូតដល់ទៅ ៣០ ឬ ៤០ អង្សាគឺស្ថិតក្នុងករណីធ្ងន់ធ្ងរហើយ ប៉ុន្តែជំងឺវៀចលិង្គនេះ ប្រសិនជាពុំបានធ្វើការវះកាត់ទេនោះវាក៏មិនស្លាប់ដែរ ឱ្យតែអ្នកជំងឺនោះនៅតែមានសមត្ថភាពរួមភេទដដែល ។
ប៉ុន្តែជួនពេលខ្លះធ្វើការវះកាត់ហើយបែរជាទទួលលទ្ធផលមិនល្អទៅវិញដោយកន្លងមកធ្លាប់មានករណីអាក្រក់ៗកើតឡើង នោះគឺក្រោយពេលវះកាត់ដុំរឹងរួចហើយប្រដាប់ភេទនោះនៅតែមានសមត្ថភាពបះរឹងដដែល ។ ប៉ុន្តែយូរបន្តិចមកស្រាប់តែដុំរឹងនោះរលាយបាត់អស់ គឺដល់វេនផ្នែកខាងលើទាញតឹងពេកហើយក៏វៀចក្រងុកចុះក្រោមប្រើការលែងកើតតែម្តង ។
តើគេទាញតម្រង់លិង្គវៀចតាមវិធីណា ?
១
-មូលហេតុដែលបណ្តាលឱ្យប្រដាប់ភេទរបស់បុរសវៀចគឺមានករណីច្រើនណាស់ ។ ក្នុងចំណោមនោះមូលហេតុមួយដ៏សំខាន់គឺផ្តើមចេញពីនៅក្នុងស្រទាប់ស្តើងពណ៌សនៃប្រដាប់ភេទមានដុំរឹង។
២
-ក្រោយពេលដែលប្រដាប់ភេទនោះបះរឹងឡើងគឺដុំរឹងនៅក្នុងស្រទាប់ស្តើងពណ៌ស ធ្វើឱ្យកម្លាំងទាញនៃសងខាងប្រដាប់ភេទពុំតុល្យភាពគ្នា ដូច្នេះត្រូវតែវៀចទៅម្ខាង ។
៣
-វិធីព្យាបាលតែមួយគឺត្រូវប្រើកាំបិតវះកាត់ឆូតត្រង់ចំណុចដុំរឹង និងទាញតម្រង់ ។ បន្ទាប់មកត្រូវប្រើសរសៃតូចឆ្មារ នៃពោះវៀនជ្រូក ឬស្បែកភ្លៅយកមកប៉ះប៉ូវនៅត្រង់ស្នាមវះកាត់ ដើម្បីផ្សះស្លាកស្នាមរបួស ។ ក្នុងខណៈពេលដែលកោសិកាថ្មីកើតឡើងរួចមក គឺនៅទីបំផុតប្រដាប់ភេទអាចត្រង់ឡើងវិញ ៕