ប្រទេសចិន ៖
នាង ហ្សុង លីយីង ជានិស្សិតម្នាក់មកពីសាកលវិទ្យាល័យ Shanghai បានអះអាងខ្លួនថា ជាស្រីស្អាតប្រចាំសាលារៀនម្នាក់។ អំនួតនេះហើយធ្វើឲ្យនាងទទួលបានប្រជា
ប្រិយភាពជាលើកដំបូង ដោយសារការបង្ហោះរូបភាពផ្ទាល់ខ្លួនរបស់នាងនៅក្នុងគេហទំព័រ BBS កាលពីចុងឆ្នាំមុន។ ក្រោយមកនាងបានអនុញ្ញាតិឲ្យបុរសៗបើកបរមិនប្រណីដៃឲ្យតែបានល្បីឈ្មោះ ដោយនាងបានបូជារូបកាយមិនស្តាយស្រណោះព្រហ្មចារីយ៍ជាច្រើនលើកនៅក្នុងសាលារៀន និងថែមទាំងបញ្ជាក់ថា នាងមានអារម្មណ៍ល្អពេលបានក្លាយជាស្រីខូចសាលាជាងនៅជាស្រីស្អាតប្រចាំសាលាម្នាក់ឲ្យគេគ្រប់គ្នាស្រក់ទឹកមាត់ដោយសារនោះ។
ជាការពិតក្នុងវ័យទើបតែ ២១ ឆ្នាំ មានវង់ភ័ក្រមូលក្រឡំសាច់សម៉ដ្ឋខៃដូចបណ្តូលចេក រាងរៅស្វែលតូចច្រឡឹងចូលចិត្តពន្លែងភាពសិចស៊ីបែបនេះ តើឲ្យបុរសណាម្នាក់មិនអាចយកភ្នែកមើលដោយមិនគិតថានៅខាងមុខខ្លួនមានម៉ូតូ កង់ ឬរថយន្ត…អ្វីទាំងអស់នោះ!ទេ។ លីយីង បានសរសេរនៅក្នុងគេហទំព័រនោះថា បុរសៗទាំងអស់នៅក្នុងថ្នាក់របស់នាងចូលចិត្តថើបនាង។ នាងពិបាកនឹងរកពាក្យបដិសេធជាមួយពួកគេណាស់ ដូច្នេះមានតែទទួលយកវាជាការអនុវត្តថើបតែម្តងទៅ ហើយបន្ទាប់ពីការអនុវត្តជាច្រើនលើកពេក នាងក៏បានរកឃើញខ្លួនឯង ក្នុងអារម្មណ៍មួយដូចធ្លាប់បូញមាត់នៅពីមុខកាមេរ៉ា ខណៈពេលថតរូបភាពអីចឹង។ នាងក៏បាននិយាយឲ្យដឹងទៀតថា នាងមានជើងវែងស្រឡូន ហើយពួកគេបានបន្ថែមមន្តស្នេហ៍ពិសេសដល់នាង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តអនឡាញយ៉ាងច្រើន កុះករផងដែរ។ ជារៀងរាល់១សប្តាហ៍ នាងតែងមានការណាត់ជួបដៃគូ ៥ ដង ដែលធ្វើឲ្យនាងអស់កម្លាំងមែនទែន។
អ្នកប្រើប្រាស់អ៊ិនធើរណែតខ្លះ ក៏បានសង្ស័យថាតើមានអ្នកណាខ្លះដែលស្ថិតនៅពីក្រោយការប្រព្រឹត្តទៅបាន យ៉ាងស្រួលបែបនេះ? តួយ៉ាង ដូចប្អូនស្រី Feng ដែលបានក្លាយជាជនល្បីល្បាញម្នាក់នៅលើអ៊ីនធើរណែតរួចមកនោះ !៕