ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់
បែកក្បាលហូរឈាមជោកអាវ ដោយសារ តែភាគីម្ខាងទៀត បានយកដាវសាំម៉ូរ៉ៃកាប់
ដោយសារជម្លោះពាក្យសំដី កាលពីល្ងាចថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤
ស្ថិតនៅសំណង់ មិនរៀបរយមួយកន្លែង លើប្រឡាយបឹង អង្គ ស្ថិតនៅក្រុមទី២
ភូមិច្រេស សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា ជនដែលត្រូវគេកាប់ បណ្ដាលឱ្យរងរបួសធ្ងន់
នោះមានឈ្មោះ ពៅ ឌីណា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ
ហើយជនបង្ក ដែលយកដាវសាំម៉ូរ៉ៃកាប់ជន រងគ្រោះឈ្មោះ ឡា អាយុ ៣២ឆ្នាំ ហើយ
បច្ចុប្បន្នបាន និងកំពុងរត់គេចខ្លួន ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា ជម្លោះឈានទៅដល់ការប្រើអំពើហិង្សា
យកដាវសាំម៉ូរ៉ៃកាប់ រងរបួសធ្ងន់ខាងលើ នេះ បានកើតឡើងដោយផ្ដើមចេញពីជនរង គ្រោះ
វាយក្មួយប្រុសបង្កើតអាយុ ១០ឆ្នាំ ស្រាប់តែជនបង្កស្ដីបន្ទោស ក៏កើតជម្លោះ
តែម្ដងទៅ ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពៅ ឌីណា បានវាយក្មួយ
ប្រុសបង្កើតរបស់ខ្លួនអាយុ ១០ឆ្នាំ ឃើញ ដូច្នោះ ជនបង្កបានបន្ទោសទៅឈ្មោះ ពៅ
ឌីណា ស្រាប់តែឈ្មោះ ពៅ ឌីណា បានស្ទុះ វាយបំបែកពាងទឹក រហូតដល់ជនបង្កឈ្មោះ ឡា
យកដាវសាំម៉ូរ៉ៃកាប់បណ្ដាលឱ្យរងរបួស ធ្ងន់តែម្ដង ។
បច្ចុប្បន្នជនរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯជនបង្ក
បានរត់គេចខ្លួនបាត់ ៕