ខេត្តកណ្តាល ៖
កម្មការិនីបម្រើការងារ នៅរោងចក្រកាត់ដេរម្នាក់ ត្រូវអតីតគូដណ្តឹង លួងលោមនាំទៅរំលោភ ហើយសម្លាប់យ៉ាងឃោរឃៅ បន្សល់ទុកតែខោលីអូ ពណ៌ក្រហម នៅកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់
កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចដែលបានចុះ ទៅពិនិត្យសាកសព បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហាន ស្រីនាង អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិឃុំខាងលើ ឃាតកចាប់រំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ដោយពិនិត្យឃើញ មានទឹកកាម នៅក្នុងទ្វារមាស ហើយករណីនេះ អាចជាឃាតកម្ម ទុកជាមុនផងដែរ។ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់ ហើយសពនារីរងគ្រោះ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។
ឆ្លងតាមការស្រាវជ្រាវ សមត្ថកិច្ចបានកំណត់ មុខសញ្ញាជនល្មើស ដោយផ្អែកតាម ការប្រមូលភស្តុ័តាង និងការបំភ្លឺពីសាក្សី គឺជនសង្ស័យមានឈ្មោះ ធឿន នី អាយុ ២៣ឆ្នាំ ធ្លាប់ធ្វើកម្មកររោងចក្រ តែត្រូវគេដេញចោល ហើយក៏ជាមនុស្ស ដែលញៀនថ្នាំ យ៉ាងជោកជាំផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ធឿន នី ត្រូវជាគូដណ្តឹង ជាមួយនាង ហាន ស្រីនាង ភ្ជាប់ពាក្យថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣។
ក្រោយមកខាងស្រី បានផ្តាច់ពាក្យវិញ ក្នុងអំឡុងខែមករា ឆ្នាំ២០១៤ ដោយមូលហេតុ ខាងប្រុសប្រចណ្ឌហួសហេតុ មិនឲ្យខាងស្រី និយាយទូរស័ព្ទជាមួយអ្នកផ្សេង មិនឲ្យធ្វើការថែមម៉ោង និងធ្លាប់ប្រចណ្ឌវាយខាងស្រី មុខឪពុកម្តាយ ឲ្យសន្លប់ពេលរាំវង់។ មានការបញ្ជាក់ផងដែរថា ឈ្មោះ ធឿន នី ធ្លាប់បួសជាសង្ឃ នៅវត្ត ត្រៃត្រឹង ស្ថិតនៅក្នុងឃុំឈ្វាំង ចំនួន៤ ព្រះវស្សា ទើបតែសឹកកាលពីឆ្នាំ២០១៣។
នៅមុនពេលកើតហេតុ គេឃើញជនល្មើស មានវត្តមាននៅក្នុង ពិធីបុណ្យមួយ ក្នុងភូមិជាមួយជនរងគ្រោះ ហើយក្រោយមក ក៏បាត់អ្នកទាំង ២ តែម្តង ។ រហូតដល់ម៉ោងជាង១០ ព្រឹកថ្ងៃដដែល ជនសង្ស័យបានទូរស័ព្ទ ប្រាប់ឲ្យសាច់ញាតិ ទៅយកម៉ូតូរបស់ជនរងគ្រោះ នៅក្រោមដើមអំពិល។ ក្រុមគ្រួសារក៏ផ្តល់ដំណឹង ឲ្យសមត្ថកិច្ចនិងនាំគ្នាទៅរក តែមិនឃើញម៉ូតូបែរជា ជួបសាកសពនារីរងគ្រោះទៅវិញ នៅវេលាម៉ោង ១០និង៣០ ព្រឹកថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៤។
រហូតដល់ម៉ោង ៧និង៣០ ព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៤ សមត្ថកិច្ចបានរកឃើញ និងចាប់បានឈ្មោះ ធឿន នី ដែលបានលេបថ្នាំ សម្លាប់ខ្លួន ចង់គេចវេះ ពីការទទួលទោស។ យ៉ាងណាក៏ដោយសមត្ថកិច្ច បានដឹកឈ្មោះ ធឿន នី យកមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបើតាមសំដីគ្រូពេទ្យ គឺមានសង្ឃឹម ៥០ភាគរយ ក្នុងការសង្គ្រោះ៕