ខេត្ដកំពង់ចាម ៖ ត្រីជាច្រើន ក្បាលបានពុលងាប់នៅក្នុងបឹងវាម ដោយគេសង្ស័យថា បណ្ដាលមកពីបាតុ ភូតធម្មជាតិតែមិនមែនមាននរណាជា អ្នកបំពុលនោះទេ ។ នេះបើយោងតាម មន្ដ្រីជំនាញជលផលបញ្ជាក់ឱ្យដឹង ។
តាមរបាយការណ៍លោកវរសេនីយ៍ ស្រីខេង ស្រេង អធិការនគរបាលស្រុក ស្រីន្ធរឱ្យដឹងថា ករណីគេប្រទះឃើញ ត្រីងាប់ជាច្រើនក្បាលនេះកើតឡើង ចាប់តាំងពីថ្ងៃទី២២ រហូតដល់ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចបឹង វាយ ស្ថិតនៅក្នុងភូមិសាស្ដ្រឃុំចំនួន ៤ គឺឃុំបារាយណ៍, ឃុំព្រែកដំបូក, ឃុំផ្ទះកណ្ដាល និងឃុំប្រាំយ៉ាម មានទាំងត្រី តូចនិងត្រីធំ ។
របាយការណ៍របស់លោកមិនបាន បញ្ជាក់ពីមូលហេតុនាំឱ្យត្រីធំ-តូចនេះ ពុលងាប់នោះទេ តែតាមការសន្និដ្ឋាន របស់មន្ដ្រីជំនាញជលផលបញ្ជាក់ថា ត្រី ដែលពុលងាប់នេះបណ្ដាលមកពីបាតុភូត ធម្មជាតិពុំមែនងាប់ដោយសារថ្នាំ បំពុលនោះទេ ។
ទោះជាយ៉ាងនេះក្ដីមន្ដ្រីជំនាញជល ផលបានអះអាងថា ត្រីងាប់មួយចំនួន បាននឹងកំពុងយកទៅពិនិត្យដើម្បីរក មូលហេតុក៏ប៉ុន្ដែពុំទាន់ដឹងថា យ៉ាងណា នោះទេ ។
តាមមន្ដ្រីជលផលបានឱ្យដឹងថា ត្រី តូច-ធំដែលងាប់នៅក្នុងបឹងវាមមិន តិចជាង២-៣តោននោះទេ ។
គួររំលឹកថា កាលពីពេលថ្មីកន្លងទៅ នេះនៅក្នុងខេត្ដបន្ទាយមានជ័យក៏មាន ករណីត្រីពុលងាប់ដូចគ្នានេះដែរ ហើយ ត្រូវបានប្រជាពលរដ្ឋចាប់មកធ្វើប្រហុក ផ្អក មានរយៈពេល២-៣ថ្ងៃដូចគ្នា ។ ការណោះមន្ដ្រីជំនាញជលផលក៏បានអះ អាងដូចគ្នានេះដែរថា បណ្ដាលមកពី គ្រោះធម្មជាតិការរាំងស្ងួតធ្វើឱ្យទឹករាក់ នាំឱ្យល្អកកករ តែពុំមែនជាការបំពុល ដោយថ្នាំពុលពីជនខិលខូចឡើយ ៕