កូរ៉េខាងត្បូង ៖
ប្រភពពីគេហទំព័រសង្គមកម្សាន្តរ
បស់កូរ៉េ
បានរាយការណ៍មកថា សុភាចារក្រុង Suwon បានចេញសេចក្តីប្រកាស បើកការស៊ើបអង្កេតលើតារាកូរ៉េ ១២នាក់ ដែលក្នុងនោះ
មានតារាស្រី៩នាក់ និងប្រុស៣នាក់ ដែលគេមិនបានបង្ហាញឈ្មោះឲ្យដឹងនោះឡើយ។ យុទ្ធនាការស៊ើបអង្កេតមួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនកូរ៉េខាងត្បូង។
តាមប្រភពពត៌មានពីគេហទំព័រនេះបានឲ្យដឹងទៀតថា តារាកូរ៉េល្បីៗមួយចំនួន ត្រូវបានគេដកចេញពីការស៊ើបអង្កេតនេះ ខ្លះហើយដែលរួមមានដូចជា Lee Da Hae , Yoon Eun Hye, Kim Sa Rang , Hwang Soo Jung និង Solbi ហើយចំពោះពាក្យ ចចាមអារាម អាក្រក់ របស់ពួកគេ ត្រូវបានប៉ូលីសធ្វើការ ស៊ើបអង្កេតជាបន្តបន្ទាប់ ដើម្បីស្វែងរក ប្រភពនៃពាក្យ ចចាមអារាមនេះ។ អ្នកនាំពាក្យ របស់ កញ្ញា Yoon Eun Hye បានប្រាប់អ្នកសារពត៌មានឲ្យដឹងថា ចំពោះពាក្យចចាមអារាម ថាកញ្ញា Yoon Eun Hye មានទំនាក់ទំនង ជួញដូរផ្លូវភេទមួយនេះ បានធ្វើអោយ អ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសសូម្បីតែ ក្រុមគ្រួសារ របស់នាងផ្ទាល់ក៍មាន ការរន្ធត់ចិត្តផងដែរ។ ម្យ៉ាងវិញទៀត ប៉ូលីសក៍បើកការស៊ើបអង្កេត ចំពោះនាង ជាបន្តបន្ទាប់ ប៉ុន្តែពេលនេះ នាងត្រូវបានប៉ូលីស លុបឈ្មោះចេញពីការ ស៊ើបអង្កេតនេះ ហើយ៕