ខេត្តបន្ទាយមានជ័យ ៖
បុរសម្នាក់ត្រូវបាននគរបាលស្រុកថ្មពួកចាប់ឃាត់ខ្លួន ជាប់ចោទពីបទជួញដូរគ្រឿង ញៀន ខណៈ
រូបគេ
បម្រុងយកថ្នាំញៀន
ទៅ
លក់ឲ្យកម្មករខ្មែរចូលទៅកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិដងរ៉ែក ឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក កុយ យ៉ាន់ អធិការរងស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា ជនសង្ស័យ
ដែល
សមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ មឿន សា អាយុ២៩ឆ្នាំ ប្រកបមុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជាមួយនិងការចាប់ឃាត់ខ្លួន សមកិច្ចធ្វើការឆែកឆេរកឃើញដក ហូតវត្ថុតាងគ្រឿងញៀន
ប្រភេទ
មេតំហ្វេតាមីនចំនួន១២គ្រាប់ ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យនោះដែរ សមត្ថកិច្ចប្រើ ប្រាស់វិធានការជំនាញ បន្ទាប់ពីទទួលព័ត៌មានច្បាស់ការណ៍ថា ជនសង្ស័យខាងលើនេះបម្រុង យកថ្នាំញៀនលក់ទៅឲ្យកម្មករខ្មែរចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ។
តាម
ចម្លើយ
សារភាពពីជនសង្ស័យឈ្មោះ មឿន សា ប្រាប់ឲ្យដឹងថា ថ្នាំញៀនទាំងនេះគឺរូបគេស៊ីឈ្នួលយកទៅលក់ឲ្យកម្មករខ្មែរកំពុងនៅក្នុងដីថៃដែលស៊ីឈ្នួលចូលទៅកាប់ឈើគ្រញូង ។
ដោយកម្មករខ្មែរ
ស៊ីឈ្នួល
ចូលទៅកាប់ឈើគ្រញូងនៅក្នុងដីថៃ ភាគច្រើនជាអ្នកប្រើប្រាស់គ្រឿងញៀន ។
ផ្អែកតាមម្លើយសារភាព និងសមត្ថកិច្ចបង្ក្រាបបានជាក់ស្តែង
។
បច្ចុប្បន្ន ជនសង្ស័យនគរបាលស្រុកថ្មពួកបានកសាង សំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅ កាន់ការិយាល័យជំនាញដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕