រាជធានីភ្នំពេញ ៖
បុរសម្នាក់ត្រូវប្រពន្ធស្តីបន្ទោស រឿងរកស៊ីមិនឡើង កើតជារឿងទំនាស់ពាក្យសំដី ជាមួយប្រពន្ធ តូចចិត្តខ្លាំងពេក បានលោតពីលើផ្ទះជាន់ទី២ ធ្លាក់មកដីបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៥ នាទីយប់ ថ្ងៃទី៤
ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជួលជាន់ទី២ លេខ១៤១អឺ១ ផ្លូវ១២៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ជនរងគ្រោះមានឈ្មោះ ខន តារា អាយុ ២៧ឆ្នាំ មុខរបរជាចុងភៅ ចំណែកប្រពន្ធឈ្មោះ ដាណេ ជាមេផ្ទះ ស្នាក់នៅក្នុងផ្ទះជួលជាន់ទី២ កើតហេតុខាងលើ ។ សក្សីបានឲ្យដឹងថា មុនកើតហេតុ ២នាក់ប្តីប្រពន្ធនេះ បានឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានស្តីបន្ទោស ប្តីបន្តិចបន្តួចដោយសារ រឿងរកលុយមិនសូវបាន។
ទំនងជាឈឺចិត្ត ដោយសារប្រពន្ធស្តីបន្ទោស ស្រាប់តែបុរសរងគ្រោះ លោតពីលើផ្ទះជួលជាន់ទី២ ធ្លាក់មកលើដីតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាង ដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យសម្ពពក្រុង ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរពេក ក៏បន្តបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ។ ពេលនេះស្ថានភាពបុរសរងគ្រោះ នៅមិនទាន់ដឹងថា ធ្ងន់ធ្ងរអាចប៉ះពាល់ដល់អយុជីវិត ឬយ៉ាងណានោះឡើយ ៕