ភ្នំពេញ ៖ នៅតាមបណ្ដាជាយក្រុង ក៏ដូចនៅតាមបណ្ដាស្រុក និងខេត្ដ ករណី ចោរលួចគោយកសាច់ហើយបន្សល់ទុកស្បែកនិងឆ្អឹងរួមជាមួយនឹងក្បាលទុកឱ្យម្ចាស់វិញនោះតែងតែកើតឡើងជាញឹកញយមិនថា នៅក្នុងរាជធានីភ្នំពេញ ឬក៏នៅតាមបណ្ដាស្រុកនៃខេត្ដមួយ ចំនួននោះឡើយ ។ ចំពោះបញ្ហាខាងលើ នេះជនដែលប្រព្រឹត្ដភាគច្រើនសមត្ថ កិច្ចមិនដែលបានឃាត់ខ្លួនជាក់ស្ដែងដើម្បី យកមកឱ្យច្បាប់ផ្ដន្ទាទោសនោះឡើយ ។
ករណីចោរលួចគោរបស់ប្រជាពលរដ្ឋ យកទៅកាប់ពន្លះយកសាច់ ដោយបន្សល់ ទុកនូវស្បែកនិងឆ្អឹងនេះ បានកើតឡើង នៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិពង្រ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ វេលា ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈជនរងគ្រោះម្ចាស់គោ និងអ្នកស្រុកនាំគ្នាដីររក ។
ប្រាក់ ពិសី អាយុ២៦ឆ្នាំ ជាកសិករ មានទីលំនៅក្នុងសង្កាត់ខាងលើ បានរៀប រាប់ទាំងអស់សង្ឃឹមថាគោរបស់ខ្លួនដែល ត្រូវបានជនសង្ស័យមិនស្គាល់មុខលួច ទៅកាប់ពន្លះយកសាច់ ដោយបន្សល់ទុក នៅតែស្បែកនិងឆ្អឹងនេះ គឺរូបគាត់បាន ចិញ្ចឹមតាំងពីតូចរហូតមកដល់ធំ ហើយ អស់រយៈពេលជាយូរមកហើយដែរ តែ ត្រូវបានក្រុមជនល្មើសលួចយកទៅកាប់ ទៅវិញ ។
ពិសី បានរៀបរាប់ទៀតថា ការបាត់ គោរបស់គេនេះឋិតនៅចន្លោះម៉ោង៣ទៀបភ្លឺ ខណៈរូបគាត់បានចុះពីផ្ទះដើម្បី ដឹកគោចេញមកក្រៅ ហើយយកចំបើង ដាក់ឱ្យវាស៊ី ស្រាប់តែរកមើលអត់ឃើញគោ ។ ខណៈរកគោមិនឃើញ ពិសី ក៏បានប្រកាសប្រាប់បងប្អូអ្នកស្រុករួចក៏នាំគ្នាដើររកនៅក្នុងភូមិរបស់គេ ស្រាប់តែ ប្រទះឃើញស្បែកនិងឆ្អឹងនៅក្នុងដីឡូត៍មួយកន្លែង រីឯសាច់ត្រូវបានជនល្មើស យកទៅបាត់អស់ ។ ចំពោះករណីខាងលើ នេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថ កិច្ចសុំឱ្យជួយស្រាវជ្រាវរកមុខជនដែល ប្រព្រឹត្ដលួចគោរបស់អ្នកស្រុកយកទៅ កាប់ពន្លះយកសាច់ដើម្បីឱ្យច្បាប់ផ្ដន្ទាទោសផង ៕