ខេត្តបន្ទាយមានជ័យ៖សពបុរសម្នាក់ជាយោធិនពិការត្រូវបានគេប្រទះឃើញយកខ្សែអង្រឹងចងកសម្លាប់ខ្លួននៅលើ
ដើមពុទ្រាមិនដឹងមូលហេតុ។ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ
ឆ្នាំ២០១៤ នៅចំណុចលានហាលដំឡូងមីមួយកន្លែង ចម្ងាយពីផ្ទះបុរសរូបនោះប្រមាណ
៣ម៉ែត្រ ស្ថិត នៅភូមិសាមគ្គឺ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បុរសធ្វើអត្តឃាតខ្លួនឯង ត្រូវបានគេស្គាល់ឈ្មោះ ប៉ាត់ វ៉ៃ អាយុ៥៧ឆ្នាំ ជាយោ
ធិនពិការ ក្នុងអង្គភាពកងពលតូចលេខ៥១ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។លោក ឈាន
តារា
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀតបានប្រាប់ឲ្យដឹងថា៖បន្ទាប់ពីលោកទទួលដំណឹងពីប្រជាពលរដ្ឋប្រទះឃើញសពបុរសខាងលើរួចមក
លោកក៏ចុះ ទៅដល់កន្លែងកើតហេតុ និងរាយការណ៍ទៅលោកអធិការនគរបាលស្រុក ក្នុងនោះ
នគរបាល ជំនាញនិងគ្រូពេទ្យបានចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ
គឺបញ្ជាក់ថា បុរសឈ្មោះ ប៉ាត់ វ៉ៃ ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដ
មិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីនោះឡើយ។
ជុំវិញបញ្ហានេះ បើតាមការរៀបរាប់ឲ្យដឹងពីសំ ណាក់ប្រពន្ធបុរសរូបនោះ
ប្រាប់សមត្តកិច្ច ឲ្យដឹងថា មុនពេលកើតហេតុរវាងប្តីប្រពន្ធទាំង០២នាក់
មិនមានការឈ្លោះប្រកែកអ្វីនោះទេ ដោយបុរសឈ្មោះ ប៉ាត់ វ៉ៃ
ជារៀងរាល់ថ្ងៃតែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយនៅព្រឹកកើត
ហេតុគាត់ក៏ផឹកស្រាផងនោះដែរ ហើយបន្ទាប់មក ទៅស៊ីឈ្នួលចាំលាន ហាលដំឡូងឲ្យគេនៅ
ចំណុចខាងលើ ។លុះ បន្ទាប់មកមិនដឹងមូលហេតុអ្វីបានជាបុរសរូប
នោះសម្រេចចិត្តកសម្លាប់
ខ្លួន។ក្នុងនោះបើតាមការសន្និដ្ឋានរបស់សមត្តកិច្ចនិងគ្រូពេទ្យ បុរសឈ្មោះ
បាត់ វ៉ៃ ធ្វើអត្ត ឃាតចងកសម្លាប់ខ្លួន ទំនងជាគាត់មានបញ្ហាផ្នែកសតិអាម្មណ៍។
សាកសពបន្ទាប់ ពីសមត្តកិច្ចធ្វើការត្រួតពិនិត្យរួចមក
ក៏ប្រគល់ឲ្យក្រុមគ្រួសារដើម្បី យកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕