ភ្នំពេញ៖ លោកស្រី គឹម ដានី ប្រធានចៅក្រមជំនុំជម្រះ
នៃសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ ខែ កុម្ភៈ ២០១៤
បានបើកសវនាការជំនុំជម្រះ ប្រកាសសាលក្រមកំបាំងមុខលើសំណុំរឿង
ទណ្ទិត ឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ អតីតថៅកែហាងកែសម្ផស្ស មីកាហ្សា
និងជនជាប់ចោទ ម្នាក់ទៀត ឈ្មោះ ស៊្រុន រដ្ឋា ភេទប្រុស
ពាក់ពាក់ព័ន្ធនឹងករណីចែកចាយនិងចាត់ចែងឲ្យប្រើប្រាស់ថ្នាំញៀន
នៅក្នុងពន្ធនាគារ ព្រៃស ប្រព្រឹត្តកាលពីអំឡុងខែ តុលា២០១៣។
តុលាការបានសម្រេច ផ្តន្ទាទោសពួកគេម្នាក់ៗ រយៈពេល ២ឆ្នាំ តែរយៈពេលពី១២ខែ ទៅ ១៤ខែ ម្នាក់ៗ នៅក្នុងពន្ធនាគារ។
លោកស្រី គឹម ដានី បានអានសាលក្រមថា «តុលាការសម្រេចផ្តន្ទាទោស
ឈ្មោះ ស៊្រុន រដ្ឋា ភេទប្រុស អាយុ ៣២ ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ
តែអនុវត្តទោស១៤ ខែ នៅក្នុងពន្ធនាគារ ទោសនៅសល់ត្រូវ ព្យួរទាំងអស់
និងផ្តន្ទាទោសឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ភេទស្រី អាយុ ៤១
ឆ្នាំដាក់ពន្ធនាគាររយៈពេល២ ឆ្នាំ តែអនុវត្តទោស ១២
ខែនៅក្នុងពន្ធនាគារទោសនៅសល់ត្រូវព្យួរទាំងអស់
ពីបទចាត់ចែងឲ្យប្រើប្រាស់ថ្នាំ
ញៀន នៅក្នុងពន្ធនាគារព្រៃស មណ្ឌល ម២ ប្រព្រឹត្តកាលពីថ្ងៃទី ៣ ខែតុលា២០១២»។
លោកស្រីចៅក្រមបានបន្ថែមថា «ជនជា
ប់ចោទទាំង២ មានសិទ្ធិ ប្តឹងជំនាស់សេចក្តីរបស់តុលាកា
រនេះទៅសាលាឧទ្ទរណ៍ ក្នុងរយៈពេល៣០ ថ្ងៃគិតចាប់តាំងពីថ្ងៃសាលក្រមនេះតទៅ»។
គួររំលឹកថា ក្រៅពីសំណុំរឿងខាងលើនេះឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ
ក៏ត្រូវបានតុលាការចោទ
ប្រកាន់ពី«បទសញ្ចារកម្ម» និងសម្រេចផ្តន្ទាទោសគាត់ឲ្យជា
ប់ពន្ធនាគាររយៈពេល ៤ឆ្នាំ៦ខែ ពីបទ «សញ្ចារកម្ម» ប៉ុន្តែ ត្រូវអនុវត្តទោសតែ ៣ឆ្នាំ ៦ខែ នៅសល់ប៉ុន្មានត្រូវព្
យួរទោស។
ចែ មុំ ត្រូវកងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលដឹកនាំដោយលោ
ក ឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃ
ប្រទេស និងព្រះរាជអាជ្ញារងអមសាលាដំ
បូង
ភ្នំពេញលោក មាស ច័ន្ទ ពិសិដ្ឋ ធ្វើការចាប់ខ្លួននៅផ្ទះ
សំណាក់ស្រែលាភក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
កាលពីរាត្រីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១២ ។
ចំណែកឯ ឈ្មោះ ស៊្រុន រដ្ឋា ក៏ត្រូវបានតុលាការចោទប្រកាន់ពី
បទ «ជួញដូរ គ្រឿងញៀន» ដែលតាមចម្លើយរបស់ឈ្មោះ ស៊្រុន រដ្ឋា
បានឆ្លើយសារភាពថា៖ ថ្នាំញៀននោះ គឺខ្លួនបានយកពីឈ្មោះ «ភាព»
ដែលត្រូវជាបងប្អូនថ្លៃរបស់ខ្
លួន ដែលសព្វថ្ងៃនេះ កំពុងតែរត់គេចខ្លួន៕