ភ្នំពេញ ៖ ក្រុមប្រមឹកមួយក្រុមមាន គ្នាប្រហែលជិត១០នាក់បានអង្គុយផឹកស៊ីស្រវឹង ហើយឈ្លោះប្រកែកវាយគ្នាពេញ ផ្លូវបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋទាំងកណ្ដាលយប់ ព្រោះតែក្រុមប្រមឹកនេះស្រែកឡូឡាបង្ករឿងត្រូវប្រជាពលរដ្ឋប្ដឹងទៅសមត្ថកិច្ចឱ្យចុះធ្វើអន្ដរាគមន៍កាលពីវេលាម៉ោង១១និង ២០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងបុរីកីឡាអគារទី៥ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ។
បើតាមសមត្ថកិច្ចដែលចុះមកធ្វើអន្ដរាគមន៍ភ្លាមៗបានឱ្យដឹងថា គឺមានក្រុមប្រមឹក១ក្រុមមានគ្នាប្រហែល១០ នាក់បានប្រមូលផ្ដុំគ្នាផឹកស៊ីតាំងពីព្រលប់ រហូតដល់យប់ជ្រៅ ហើយបានស្រែកឡូឡាបង្កជារឿងទាស់សំដីគ្នាក្នុងវង់ផឹកស៊ីដោយពេលនោះគេដឹងថា មានបុរស ២នាក់ដែលត្រូវជាបងប្អូននឹងគ្នាបានវាយតប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរង របួសបែកមុខបែកមាត់ទាំងសងខាង ហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុរាយការណ៍ទៅសមត្ថកិច្ចឱ្យមកធ្វើអន្ដរាគមន៍ភ្លាមៗ ។
បន្ទាប់ពីកើតហេតុក្រុមប្រមឹកមួយ ក្រុមនេះបានបែកវង់គ្នាហើយបុរសទាំង២នាក់នោះក៏បានចូលទៅក្នុងផ្ទះរៀងៗ ខ្លួនដោយពុំមានដាក់ពាក្យបណ្ដឹងអ្វីនោះ ទេដោយសារតែនេះគឺជារឿងនៅក្នុង គ្រួសារនិងមិនចង់មានបញ្ហាវែងឆ្ងាយ ទើបសមត្ថកិច្ចបានដកកម្លាំងចេញពី កន្លែងកើតហេតុបាត់ទៅ ។
ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុបានរអ៊ូរទាំថា ក្រុមផឹកស៊ីមួយក្រុមនេះគឺផឹកមិន ដែលលស់ថ្ងៃឡើយហើយពេលផឹកស៊ី ម្ដងៗបានស្រែកឡូឡាធ្វើឱ្យរំខានដល់ ការរស់នៅរបស់ពួកគាត់ជាខ្លាំង ហើយពួកគាត់មិនហ៊ានទៅប្រាប់ទេព្រោះខ្លាច មានបញ្ហាដល់គាត់មិនអាចរស់នៅបានសុខនៅកន្លែងនេះដូច្នេះមានតែសំណូមពរឱ្យសមត្ថកិច្ចជួយមានវិធានការចំពោះក្រុមប្រមឹកនេះផង ៕