ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់អ្នកភូមិថា ខ្មោចចូលសណ្ឋិតបានយកកាំបិតខ្វាវអា.កខ្លួនឯងដាច់បំពង់ខ្យល់ឡើងចំហធ្លុងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ ក្នុងភូមិប្រសពជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលមើលទៅគួរឲ្យភ័យខ្លាចបំផុតត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស៊ិម សុខុម ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករជីកដំឡូង ប្រពន្ធឈ្មោះ ទឹម ព្រែក ភេទស្រី អាយុ៤៨ឆ្នាំ ជាកម្មករដូចគ្នា មានកូន៥នាក់ ស្រី២នាក់ ប្រុស៣នាក់ ហើយស្រីច្បងអាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ប្រពន្ធរបស់ជនរងគ្រោះបានអះអាងថា បុរសជាប្តីបានអាក ខ្លួនឯងទាំងកំរោលបែបនេះ ដោយសារតែខ្មោចនាំ ហើយគាត់នឹងរកគ្រូខ្មែរ ឲ្យជួយរៀបចំ រំដោះគ្រោះ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងតាមជំនឿថា កាលពី៣ថ្ងៃមុនពេលកើតហេតុប្តីរបស់គាត់ផឹកស៊ីស្រវឹងបានប្រឡែងគ្នាលេងជាមួយមិត្តភក្តិបណ្តាលឲ្យដួលរយះចិញ្ចើមហើយថៅកែបានចេញលុយឲ្យទៅព្យាបាលរបួស ប៉ុន្តែគេឃើញសភាពប្តីរបស់គាត់ហាក់ដូចជាខ្មោចចូលដោយនិយាយផ្តេសផ្តាស អត់ដឹងខុសត្រូវទេ ។ ស្ត្រីជាប្រពន្ធក៏បាននាំប្តីទៅស្រោចទឹក ព្រោះតាំងពីប្តីរបស់គាត់ដួលបោកក្បាលមកមានស្មារតីដូចជាភាំងៗ លែងសូវដឹងអី ។
នៅយប់កើតហេតុប្តីរបស់ដេកនៅផ្ទះតែម្នាក់ឯង ចំណែកប្រពន្ធបានទៅដេកជាមួយកូននៅផ្ទះជិតគ្នា ហើយនៅវេលាម៉ោង៣ទៀបភ្លឺ ស្រាប់តែកូនប្រុសបានរត់ទៅប្រាប់គាត់ថា ពុកយកកាបិតខ្វាវអា.ក កូនអត់ហ៊ានចូលទៅជិតទេ ខ្លាចពុកកាប់គ្រាន់តែដឹងភ្លាមៗប្រពន្ធបានរត់ទៅដល់ ស្រែកហៅពុកវាទម្លាក់កាំបិតចុះ ទើបប្តីព្រមទំលាក់ចុះឃើញប្តីអារកដាច់បំពង់ខ្យល់បាញ់ឈាមហូរដូចទឹកស្រោចពេញខ្លួន ហើយបំពង់កនៅចំហធ្លុងមើលទៅគួរឲ្យរន្ធត់បំផុត ។ ភ្លាមៗនោះក្រុមគ្រួសារក៏នាំជនរងគ្រោះមកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈនៅភ្នំពេញតែម្តង៕