ខេត្តកណ្តាល ៖
បើទោះបីជាដឹងថា ការសម្លាប់ខ្លួនឯង ព្រះប្រោសមិនរួចក៏ដោយ ក៏មនុស្សមួយចំនួន បានជ្រើសរើសយកផ្លូវនេះ ដើម្បីបញ្ចប់ជីវិត ដូចជាបុរសម្នាក់ ដែលមានជំងឺសរសៃប្រសាទ ជាច្រើនខែមកហើយនោះ បានចងកសម្លាប់ខ្លួន
កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្ទះឈ្មោះ លី វ៉ិត ស្ថិតនៅភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ថូ ម៉ុងហ៊ួត អាយុ ៤៣ឆ្នាំ រស់នៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ កន្លងមកឈ្មោះ ថូ ម៉ុងហ៊ួត មានជំងឺសរសៃប្រសាទ រយៈពេល ៦ខែមកហើយ លុះមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ឈ្មោះ ថូ ម៉ុងហ៊ួត បានរត់ចុះរត់ទ្បើងជុំវិញផ្ទះ ហើយក៏ទ្បើងលើផ្ទះ ចងកធ្វើអត្តឃាត ស្លាប់ដូចបំណងតែម្តងទៅ៕